Messi បញ្ជូន ២គ្រាប់​ជួយ​ FC Barcelona យក​​ ៣ពិន្ទុ​​ពី Osasuna បន្តក្តី​សង្ឃឹមក្នុង​ការលើក​ពាន​ La Liga (មាន​វីដេ​អូ​)​ - TrueID

Messi បញ្ជូន ២គ្រាប់​ជួយ​ FC Barcelona យក​​ ៣ពិន្ទុ​​ពី Osasuna បន្តក្តី​សង្ឃឹមក្នុង​ការលើក​ពាន​ La Liga (មាន​វីដេ​អូ​)​

March 8, 2021

អេស្ប៉ាញ៖ ការប្រកួតក្នុងក្របខណ្ឌលីគកំពូលអេស្ប៉ាញកាលពីយប់មិញ ក្រុមម្ចាស់ផ្ទះ Osasuna បានទទួល​នូវ​លទ្ធផល​បរាជ័យក្រោមស្នាដៃក្រុមភ្ញៀវ FC Barcelona ក្រោមលទ្ធផល Osasuna 0-2 FC Barcelona

ក្នុងការប្រកួតតង់ទី១ នាទី30' កីឡាករ Lionel Messi បានលើកបាល់មួយជើងយ៉ាងស្អាត បញ្ជូនអោយកីឡាករ Jordi Alba ស៊ុតបញ្ចូលទីក្រុមម្ចាស់ផ្ទះ  Osasuna បានសម្រេច ធ្វើអោយលទ្ធផលបណ្តោះ​អាសន្ន​ក្នុង​តង់ទី​១ Osasuna 0-1 FC Barcelona

  កីឡាករ Jordi Alba អបអរគ្រាប់បាល់នាំមុខរបស់ខ្លួនទល់នឹងក្រុម Osasuna
  កីឡាករ Jordi Alba អបអរគ្រាប់បាល់នាំមុខរបស់ខ្លួនទល់នឹងក្រុម Osasuna

ឈានចូលមកដល់តង់ទី២ ការប្រកួតអូសបន្លាយរហូតដល់នាទី83' ទើបកីឡាករ Lionel Messi បញ្ជូន​បាល់​មួយ​គ្រាប់ទៀត​​អោយកីឡាករវ័យក្មេង Ilaix Moriba ស៊ុតបញ្ចូលទីបានសម្រេច នាំមុខក្រុមម្ចាស់​ផ្ទះ ​Osasuna ​លទ្ធផល​ Osasuna 0-2 FC Barcelona។ គួរបញ្ជាក់ផងដែរថា គ្រាប់បាល់នេះជាគ្រាប់បាល់ដំបូងសម្រាប់កីឡាករវ័យក្មេង Ilaix Moriba ក្នុងការស៊ុតបញ្ចូលទីអោយក្រុម FC Barcelona។

កីឡាករ JIlaix Moriba អបអរគ្រាប់បាល់លើកដំបូងរបស់ខ្លួនអោយក្រុម FC Barcelona ក្នុងការប្រកួតទល់នឹងក្រុម Osasuna
កីឡាករ JIlaix Moriba អបអរគ្រាប់បាល់លើកដំបូងរបស់ខ្លួនអោយក្រុម FC Barcelona ក្នុងការប្រកួតទល់នឹងក្រុម Osasuna

លទ្ធផលបញ្ចប់ការប្រកួតពេញតង់ Osasuna 0-2 FC Barcelona ដែលលទ្ធផលនេះធ្វើអោយក្រុម FC Barcelona បន្តក្តីសង្ឃឹមក្នុងការដណ្តើមពានលីគកំពូលអេស្ប៉ាញ ដោយខណ:នេះ ក្រុម FC Barcelona ស្ថិតនៅលេខរៀងទី២ នៃកំពូលតារាង។

តារាងពិន្ទុលីគកំពូលអេស្ប៉ាញ៖

សូម​ទស្សនាវីដេ​អូ​ហាយ​ឡាយ​នៃការប្រកួត​៖

វីដេអូ
ទាក់ទងជាមួយ:
ការងារ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...