អឺរ៉ុប៖ ខ្សែបម្រើរបស់ក្លិប Chelsea កីឡាករ N'Golo Kante បានសារភាពថា ខ្លួនមិនទាន់មានឱកាសក្នុងការប្រជែងយកពានរង្វាន់ Ballon d'Or នៅឡើយទេ។
ជាការពិតណាស់ Kante ទើបតែបានជួយក្រុមឲ្យឈ្នះពានរង្វាន់ Champions League នាពេលថ្មីៗនេះ ហើយ ក្នុងការប្រកួតនោះផងដែររូបគេក៏បានឈ្នះពានរង្វាន់កីឡាករល្អជាងគេប្រចាំការប្រកួតដោយសារកីឡាករសញ្ជាតិបារាំងខាងលើលេងបានល្អមែនទែនទាំងការការពារ និង ការប្រយុទ្ធ ហើយ Manchester City សុ៊តចំគោលដៅតែមួយលើកប៉ុណ្ណោះនៅក្នុងវគ្គផ្តាច់ព្រ័ត្រ។ក្រោយបញ្ចប់ការប្រកួត Kante ត្រូវបានមតិគាំទ្រជាច្រើនគិតថា រូបគេគួរតែជាអ្នកឈ្នះនូវពានរង្វាន់ Ballon d'Or នាឆ្នាំនេះផងដែរ។
Kante បាននិយាយថា៖
ប្រភព៖ goal