អឺរ៉ុប៖ អ្នកចាត់ការរបស់ក្រុមជម្រើសជាតិ អ៊ីតាលី លោក RobertoMancini ជឿជាក់ថា ការប្រឈមមុខជាមួយក្រុម ជម្រើសជាតិព័រទុយកាល់ ឬ ប៊ែលហ្ស៊ិក នៅវគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ Euro ២០២០ អាចនឹងស្រួលជាងការលេងជាមួយក្រុមជម្រើសជាតិអូទ្រីស នៅវគ្គ ១៦ ក្រុមចុងក្រោយទៅទៀត, ខណៈការប្រកួតកាលពីយប់មិញពួកគេបានទទួលជ័យជម្នះក្នុងលទ្ធផល២ ទល់នឹង ១ នៅម៉ោងបន្ថែម។
ក្រុម អ៊ីតាលីបានទទួលជ័យជម្នះយ៉ាងលំបាកនៅក្នុងកីឡដ្ឋាន Wembley ជារួមពួកគេត្រូវរង់ចាំការប្រកួតរហូតដល់ម៉ោងបន្ថែម ទើបកីឡាករ FedericoChiesa និង Matteo Pessina រកបានម្នាក់មួយគ្រាប់ជួយឱ្យ ក្រុមដែលមានរហស្សនាមថា អាសូរី កក់កៅអីឡើងទៅវគ្គ៨ ក្រុមចុងក្រោយជាបន្តទៀត។
ក្រោយបញ្ចប់ការប្រកួតអ្នកចាត់ការរបស់ក្រុម អ៊ីតាលី លោក Mancini បានមានប្រសាសន៍យ៉ាងដូច្នេះថា៖
ប្រភព៖ Daily Mail