អឺរ៉ុប៖ ក្លិប Barcelona និង Inter Milan ត្រូវបានគេរាយការណ៍ថា បានឯកភាពគ្នាក្នុងការដោះដូរកីឡាកររវាង Memphis Depay និង Joaquin Correa ហើយ។
ជាការពិតណាស់ នៅក្នុងរដូវកាលនេះ គឺ Depay ហាក់ពិបាកស្វែងរកនាទីលេងមែនទែននៅលើទីលាន ដោយ រូបគេបានលេងសរុបត្រឹមតែ ១១៦នាទី ប៉ុណ្ណោះ ហើយ រូបគេក៏កំពុងតែមានពាក្យចចាមអារ៉ាមក្នុងការចាកចេញពីក្លិបផងដែរនាទីផ្សារដោះដូរកីឡាករខែមករានេះ។
បើយោងទៅតាមការចុះផ្សាយរបស់អ្នកកាសែតដ៏ល្បីល្បាញ គឺ លោក Gerard Romero បានលើកឡើងថា Barcelona បានឈានដល់កិច្ចព្រមព្រៀងជាមួយ Inter Milan ក្នុងការដោះដូរ Depay ជាមួយនឹង Correa ហើយ ប៉ុន្តែ ការដោះដូរនេះអាចកើតឡើងបានលុះត្រាតែកីឡាករសញ្ជាតិហូល្លង់ខាងលើយល់ព្រមផ្លាស់មកកាន់ទឹកដីអ៊ីតាលីដែរ៕
ប្រភព៖ sportskeeda