ចុម! ជំនួប ម៉ាលី ប៉ះ ទុយនេស៊ីផ្អើលពេញតារាង ក្រោយអាជ្ញាកណ្តាលច្រឡំផ្លុំកញ្ចែបញ្ចប់ការប្រកួតមុននាទី ៩០ ពីរលើក(មានវីដេអូ) - TrueID

ចុម! ជំនួប ម៉ាលី ប៉ះ ទុយនេស៊ីផ្អើលពេញតារាង ក្រោយអាជ្ញាកណ្តាលច្រឡំផ្លុំកញ្ចែបញ្ចប់ការប្រកួតមុននាទី ៩០ ពីរលើក(មានវីដេអូ)

January 13, 2022

បរទេស៖ នៅក្នុងការប្រកួតដែលក្រុមជម្រើសជាតិ ម៉ាលី បានទទួលជ័យជម្នះទៅលើក្រុមទុយនេស៊ី ១-០, លោកអាជ្ញាកណ្តាល JannySikazwe បានច្រឡំផ្លុំកញ្ចែបញ្ចប់ការប្រកួតមុននាទីទី ៩០ដល់ទៅ ២លើក ហើយរឿងរ៉ាវបែបនេះបានបង្ករឱ្យមានភាពច្របូកច្របល់នៅលើទីលានខ្លាំងផងដែរ។

ទិដ្ឋភាពនៅលើទីលាន
ទិដ្ឋភាពនៅលើទីលាន

ជាការពិតណាស់ លើកទី ១ ទើបតែនាទីទី ៨៥ប៉ុណ្ណោះ, លោក Sikazwe បែជាផ្លុំកញ្ចែកបញ្ចប់ការប្រកួត ដែលជាហេតុធ្វើឱ្យក្រុមការងារនិងកីឡាកររបស់ទុយនេស៊ីមានការតវ៉ាជាខ្លាំង ចុងក្រោយទើបការប្រកួតនោះអនុញ្ញាតឱ្យធ្វើជាបន្ត។ចំណែកលើកទី ២ លោក Sikazweបានធ្វើឱ្យមានកំហុសច្រំដែល ដោយការប្រកួតនៅសល់ ១ នាទីទីទៀត តែលោកអាជ្ញាកណ្តាលរូបនេះក៏បានផ្លុំកញ្ចែកបញ្ចប់ការប្រកួតមុនពេលកំណត់សាជាថ្មីម្តងទៀត។

ទិដ្ឋភាពនៅលើទីលាន
ទិដ្ឋភាពនៅលើទីលាន

យ៉ាងណាមិញ ការប្រកួតបានបញ្ចប់ដោយក្រុមម៉ាលី បានទទួលជ័យជម្នះទៅលើក្រុម ទុយនេស៊ី ក្នុងលទ្ធផល ១-០ យ៉ាងចម្រូងចម្រាស់, ខណៈមូលហេតុដែលបង្កឱ្យលោក Sikazwe ច្រឡំពេលវេលាបែបនេះ ត្រូវបានគេសង្ស័យថាដោយសារនាឡិការមានបញ្ហា, ជាមួយគ្នានេះក្រុមការងាររបស់ក្រុមបរាជ័យក៏នៅតែមិនអស់ចិត្តដែរដោយពួកគេបានព្យាយាមតវ៉ារហូតមានភាពរញ៉េរញ៉ៃពេញទីលាន ប៉ុន្តែទោះបីយ៉ាងណាក៏ដោយការប្រកួតគឺបានបញ្ចប់បាត់ទៅហើយ៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...