អ៊េមណាស់! Real Madrid ទិញបានតារាឆ្នើមបារាំងរូបនេះមករួមក្រុមហើយក្នុងតម្លៃ ៨០លាន - TrueID

អ៊េមណាស់! Real Madrid ទិញបានតារាឆ្នើមបារាំងរូបនេះមករួមក្រុមហើយក្នុងតម្លៃ ៨០លាន

June 8, 2022

អេស្ប៉ាញ៖ អ្នកកាសែតកីឡាដ៏ល្បីល្បាញ លោក Fabrizio Romano បានទម្លាយឲ្យដឹងថា Real Madrid ជោគជ័យក្នុងការទិញយកកីឡាករ Aurelién Tchouaméni មករួមក្រុមសម្រាប់ការប្រកួតប្រជែងរដូវកាលថ្មី ពោលរង់ចាំតែការប្រកាសផ្លូវការពីក្លិបប៉ុណ្ណោះ។

  កីឡាករ Aurelién Tchouaméni
  កីឡាករ Aurelién Tchouaméni

ជាការពិតណាស់ Tchouameni ដែលបច្ចុប្បន្នមានវ័យ២២ឆ្នាំ លេងតួនាទីជាខ្សែបម្រើការពាររបស់ Monaco ត្រូវបានក្លិបធំៗជាច្រើននៅក្នុងតំបន់អឺរ៉ុបដូចជា Liverpool និង Paris Saint Germain ព្យាយាមដាក់សំណើជាច្រើនលើកច្រើនសារមកកាន់រូបគេ ប៉ុន្តែ ជាចុងក្រោយគេក៏បានសម្រេចជ្រើសយក Real Madrid។

  កីឡាករ Aurelién Tchouaméni
  កីឡាករ Aurelién Tchouaméni

សម្រាប់តម្លៃផ្ទេរដែល Real Madrid បានចំណាយនោះ គឺ មានចំនួន ៨០លានផោន (ឬប្រមាណ ១០០.៥លានដុល្លារ) ខណៈ កីឡាករសញ្ជាតិបារាំងខាងលើនឹងទទួលបានកិច្ចសន្យាពីក្រុមអធិរាជសចំនួនប្រាំឆ្នាំផងដែរ៕

  កីឡាករ Aurelién Tchouaméni
  កីឡាករ Aurelién Tchouaméni

ប្រភព៖​ Fabrizio Romano

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...