អង់គ្លេស៖ ខ្សែការពារក្លិប NewcastleUnited កីឡាករ Kieran Trippier អះអាងថា ខ្សែបម្រើរួមជម្រើសជាតិអង់គ្លេសជាមួយខ្លួន កីឡាករ DeclanRice ដែលបច្ចុប្បន្ន ស្នាក់នៅក្លិប West Ham មានកម្រិតលើ កីឡាករ Thomas Partey និង Casemero ទៅទៀត។
Rice អាចចាត់ទុកបានថា ជាខ្សែបម្រើលំដាប់ A ម្នាក់នៅក្របខណ្ឌ Premier League នាពេលបច្ចុប្បន្ន ខណៈកុងត្រារបស់គេជាមួយ West Ham នៅសល់សុពលភាពត្រឹម១៨ខែទៀតប៉ុណ្ណោះ ហើយស្របពេលជាមួយគ្នានេះ ទាំង Manchester United និង Arsenal សុទ្ធតែចាប់ចិត្តចង់បានរូបគេ។
ទោះជាយ៉ាងណាក្លិបយក្សទាំងពីរខាងលើ សុទ្ធតែមានកីឡាករដែលលេងក្នុងតំណែងរបស់ Rice ល្អស្រាប់ទៅហើយ ជាក់ស្ដែង Arsenal មាន Partey ខណៈ Man UTD មាន Casemiro ប៉ុន្តែ Trippier គិតថា ក្លិបទាំងពីរនៅតែត្រូវការ Rice ក៏ព្រោះថា ខ្សែបម្រើ West Ham រូបនេះ មានកម្រិតលើជាង។
តួយ៉ាង កំឡុងពេលឡាយនិយាយគ្នាជាមួយ Ferdinand កីឡាករ Trippier ត្រូវបានឲ្យជ្រើសរើសរវាង Partey និង Rice ស្រាប់តែខ្សែការពារក្រុម Newcastle រូបនេះ ឆ្លើយទាំងមិនស្ទាក់ស្ទើរថា៖
ក្រោយមក Ferdinand ក៏សួរបន្ត ឲ្យជ្រើសរើសរវាង Casemiero ម្ដង ប៉ុន្តែ Trippier នៅតែជ្រើសរើស Rice ៕