ក្តៅៗ! បឹងកេត យកបានតារាឆ្នើម វិសាខា ម្នាក់ទៀតហើយមករួមក្រុម - TrueID

ក្តៅៗ! បឹងកេត យកបានតារាឆ្នើម វិសាខា ម្នាក់ទៀតហើយមករួមក្រុម

January 14, 2022

កម្ពុជា៖ ក្លិបបឹងកេត បានប្រកាសជាផ្លូវការអំពីការមកដល់របស់ខ្សែបម្រើ Mustafa Zazai សម្រាប់រដូវកាលថ្មី ហើយ រូបគេនឹងពាក់អាវស្លាកលេខ៧។ 

កីឡាករ Mustafa Zazai
កីឡាករ Mustafa Zazai

ជាការពិតណាស់ Zazai ជា កីឡាករសញ្ជាតិអាហ្វហ្គានីស្ថាន លេងតួនាទីខ្សែបម្រើប្រយុទ្ធ ធ្លាប់លេងឲ្យក្លិបលីគកំពូលកម្ពុជាពីរធំៗដូចជា ភ្នំពេញក្រោន និង វិសាខា ហើយ សម្រាប់រដូវកាលថ្មីនេះ រូបគេនឹងចូលរួមជាមួយក្រុមនាគខៀវ។

កីឡាករ Mustafa Zazai
កីឡាករ Mustafa Zazai

គួរបញ្ជាក់ដែរថា Zazai ជា កីឡាករចំណូលថ្មីទី៣របស់បឹងកេតសម្រាប់រដូវកាលឆ្នាំ២០២២នេះ ខណៈ ក្លិបទើបតែប្រកាសអំពីការមកដល់របស់ ឯម ផាន់ណា និង Ajayi Opeyemi Korede ផងដែរ៕

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...