អង់គ្លេស៖ ខ្សែប្រយុទ្ធ Mason Greenwood ត្រូវបានគេរាយការណ៍ថា គ្រោងនឹងផ្លាស់ប្តូរមកលេងបាល់ទាត់នៅទ្វីបអាស៊ីដើម្បីចាប់ផ្តើមអាជីបបាល់ទាត់ឡើងវិញប្រសិនបើ Manchester United បណ្តេញគេចេញពីក្លិប។
ជាការពិតណាស់ បើយើងត្រឡប់ក្រោយបន្តិច គឺ កាលពីខែ មករា ឆ្នាំ២០២២ កន្លងទៅឆ្នាំមុននេះ គឺ ក្រុមប៉ូលីសបានធ្វើការចាប់ឃាត់ខ្លួន Greenwood បន្ទាប់ពីរូបគេបែកធ្លាយវីដេអូឃ្លីបទាក់ទងនឹងការធ្វើហិង្សាលើមិត្តស្រីរបស់គេ ជុំវិញការបង្ខិតបង្ខំឲ្យនាងរួមភេទជាមួយគេ។ ចាប់តាំងពីពេលនោះមក Greenwood បានបាត់មុខពីទីលានតែម្តង ប៉ុន្តែ នៅពេលនេះស្ថានការហាក់ល្អប្រសើរឡើងវិញហើយ បន្ទាប់ពីតុលារការបានទម្លាក់រាល់ការចោទប្រកាន់រឿងក្តីក្តាំរបស់គេ។
យ៉ាងណាក៏ដោយបើយោងទៅតាមការចុះផ្សាយរបស់ The Sun បានលើកឡើងថា Greenwood គិតថា គេនឹងមិនអាចវិលត្រឡប់មក Man UTD វិញឡើយ ឬ ក៏ចូលរួមជាមួយក្លិបផ្សេងទៀតនៅអង់គ្លេស ដោយ រូបគេអាចនឹងចាប់ផ្តើមអាជីពបាល់ទាត់ជាថ្មីមកទៀតនៅទ្វីបអាស៊ីនៃលីគកំពូលចិនវិញ៕
ប្រភព៖ Metro