តួកគី៖ ប្រធានាធិបតីតួកគីគឺលោក Recep Tayyip បានបង្ហើបឲ្យដឹងថា លោកបានទទួលដំណឹងថា ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងផ្ទេរទៅលេងនៅក្លិប Al-Nassr ឯប្រទេសអារ៉ាប់ប៊ីសាអូឌីត។
ក្រោយផ្ដាច់កុងត្រាជាមួយ Manchester United គឺ Ronaldo ពុំទាន់រកក្លិបថ្មីបាននោះឡើយ ស្របពេលដែល Al-Nassr បានដាក់សំណើផ្លូវការទៅកាន់ភ្នាក់ងាររបស់គេ ដោយហ៊ានផ្ដល់ជូនប្រាក់ឈ្នួល ២០០លានអឺរ៉ូ(ស្មើនឹងប្រមាណ ២១២.៩ លានដុល្លារ) ក្នុងមួយឆ្នាំដល់គេទៀតផង។
យ៉ាងណាមិញបើយោងតាមអ្នកកាសែត Fabrizio Romano គឺ Ronaldo នឹងធ្វើការសម្រេចចិត្តនាពេលឆាប់ៗនេះ ប៉ុន្តែរូបគេចង់បន្តលេងនៅអឺរ៉ុបច្រើនជាង។
ដោយឡែកលោក Tayyip បានថ្លែងថា៖
ប្រភព៖ sportskeeda