ម្នាយអើយ! Haaland រកបាន ៣គ្រាប់ម្នាក់ឯងទៀតហើយជួយ Man City បំបាក់ Wolves ៣ទល់០ (មានវីដេអូ) - TrueID

ម្នាយអើយ! Haaland រកបាន ៣គ្រាប់ម្នាក់ឯងទៀតហើយជួយ Man City បំបាក់ Wolves ៣ទល់០ (មានវីដេអូ)

January 23, 2023

អង់គ្លេស៖ ខ្សែប្រយុទ្ធក្លិប Manchester City កីឡាករ Erling Haaland នៅតែបន្តបង្ហាញថ្វីជើងបញ្ចប់ទីបានល្អក្នុងការប្រកួតកាលពីយប់មិញទល់នឹង Wolves នៃក្របខណ្ឌ Premier League។

កីឡាករ Erling Haaland
កីឡាករ Erling Haaland

ជាការពិតណាស់ នៅក្នុងវគ្គទី១ ក្រុមម្ចាស់ផ្ទះ Man City បានធ្វើការសម្រុកខ្លាំងមែនទែនមកលើ Wolves ប៉ុន្តែ ពួកគេត្រូវរង់ចាំដល់នាទីទី ៤០ ទើបអាចរកគ្រាប់បាល់បានពីការតែតរបស់ Haaland និង ជាគ្រាប់តែមួយគត់ក្នុងវគ្គទី១។

លុះឈានចូលដល់វគ្គទី២ បានតែ ៥នាទីប៉ុណ្ណោះ Haaland ក៏បានបន្ថែមគ្រាប់បាល់ទី២របស់គេដោយបាល់ប៉េណាល់ទី។ រំលងបានតែបួននាទីប៉ុណ្ណោះ Haaland ដដែលក៏បានបន្ថែមគ្រាប់បាល់ទី៣ និង ជាគ្រាប់ជ័យជម្នះជួយ Man City យកឈ្នះ Wolves ក្នុងលទ្ធផល ៣ទល់នឹង០៕

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...