បរទេស៖ អ្នកគាំទ្រ Manchester United បានអបអរសាទរ និងមានសេចក្តីសោមនស្សរីករាយជាខ្លាំងក្រោយក្លិបដែលមានមូនដ្ឋាននៅទីក្រុង Manchester យកបាន Christian Eriksen ជាផ្លូវការនៅរដូវក្តៅនេះ។
ជាការពិតណាស់ កាលពីយប់មិញ ManUTD បានប្រកាសបង្ហាញមុខ Eriksen ជាផ្លូវការ ក្រោយចុះកុងត្រាយកបានរូបគេ ដោយគ្មានតម្លៃខ្លួន បន្ទាប់ពីកុងត្រារបស់ខ្សែបម្រើសញ្ជាតិដាណឺម៉ាក រូបនេះផុតកំណត់ជាមួយទ្រនំចាស់ Brentford ។
ក្រោយពេល Man UTD យកបាន Eriksen បែបនេះអ្នកគាំទ្រហាក់មានការពេញចិត្តពេញថ្លើមជាខ្លាំង រហូតដល់ពួកគេគិតថាខ្សែបម្រើវ័យ ៣០ឆ្នាំរូបនេះ មានលក្ខខណៈសម្បត្តិល្អជាង Bruno Fernandes ដែលលេងនៅតំណែងជាមួយគ្នាទៀតផង។ ខណៈពួកគេក៏បានលើកឡើងផងដែរថា វត្តមានរបស់Eriksen នឹងធ្វើឱ្យ Bruno អង្គុយនៅកៅអីបម្រុងសម្រាប់រដូវកាលថ្មីនេះ។
ខាងក្រោមនេះគឺជាមតិលើកឡើងរបស់អ្នកគាំទ្រMan UTD នៅលើបណ្តាញសង្គម Twitter៖
Hopefully he benches Bruno.
— Harry 🇬🇧💫 (@utdHarryy) July 26, 2022
Eriksen is a proper playmaker not a hoofball merchant
He's better than Bruno
— Aidan (@LFCAidan_) July 26, 2022
Eriksen is a better footballer than Ronaldo.
— Yo’ Deezy (@derrickdeezy1) July 26, 2022
Don't get me wrong. Ronaldo has obviously had a better career and is one of the greatest of all times, but in terms of individual quality Eriksen is the better football player…
ប្រភព៖ Sportskeeda