អង់គ្លេស៖ លោក Roy Keane បានសាទរចំពោះយ៉ាងខ្លាំងចំពោះខ្សែបម្រើ Casemiro សម្រាប់ឥទ្ធិពលល្អដែលរូបគេបានជះមកលើក្រុមបិសាចក្រហម Manchester United ដោយពណ៌នាថា ខ្សែបម្រើប្រេស៊ីលរូបនេះ ជាកីឡាករមានឥទ្ធិពលក្នុងការប្រកួត។
Casemiro បានចូលរួមពី Real Madrid ក្នុងកិច្ចព្រមព្រៀងតម្លៃ៧០ លានផោនកាលពីរដូវក្តៅមុន ខណៈរូបគេ បានដើរតួយ៉ាងសំខាន់ក្នុងការកសាងក្រុមលោក Erik ten Hag ឲ្យមានភាពខ្លាំងឡើងវិញ។
ជាក់ស្ដែង Man United ហាក់មានភាពទន់ខ្សោយពេលដែលអវត្តមាន Casemiro ពោលនៅពេលដែលពួកគេបានចាញ់ក្រុមកំពូលតារាង Arsenal ៣-២ កាលពីថ្ងៃអាទិត្យ ។
យ៉ាងណាមិញ ខ្សែបម្រើខាងលើ បានត្រលប់មកជួយក្រុមរបស់ Ten Hag ដោយទទួលជ័យជម្នះ ៣-០ ទៅលើក្រុម Nottingham Forest ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Carabao Cup ជើងទីមួយកាលពីយប់ថ្ងៃពុធកន្លងទៅនេះ។
ហើយអតីតប្រធានក្រុម United លោក Keane ពិតជាសរសើរខ្លាំងមែនទែន ទៅលើគុណសម្បត្ដិរបស់ Casemiro ដោយលោកបានថ្លែងយ៉ាងដូច្នេះថា៖