អឺរ៉ុប៖ លោក Bruno Lage អតីតអ្នកចាត់ការ Benfica បានស្នងតំណែងពីមិត្តរួមជាតិព័រទុយហ្កាល់គឺលោក Nuno Espirito Santo នៅឯ Wolves ខណៈដែលពួកគេទន្ទឹងរង់ចាំដើម្បីទទួលបានមកវិញនូវអ្វីដែលល្អបំផុត បន្ទាប់ពីមានការខកចិត្តកាលពីរដូវកាលមុន។
មានអ្នកគាំទ្រជាច្រើននៅឯក្លិបអ្នកមាននៅថ្ងៃពុធនេះដែលបាននិយាយថាពួកគេមានសុទិដ្ឋិនិយមសម្រាប់អនាគត។លោក Kyle Hodson អាយុ ២៥ ឆ្នាំមកពី Parkfields បាននិយាយថា “ខ្ញុំពិតជារីករាយដែលបានឃើញគាត់ចូលមកកាន់តំណែងជំនួស ព្រោះគាត់មានយុទ្ធសាស្រ្ដប្រយុទ្ធកាន់តែខ្លាំង ហើយខ្ញុំគិតថានោះជាអ្វីដែលក្លិបត្រូវការ។
អ្នកគាំទ្រម្នាក់់ទៀតបាននិយាយថា "គាត់ទទួលបានជោគជ័យនៅ Benfica ហើយខ្ញុំគិតថារូបមន្តដែលគាត់ប្រើពិតជាល្អ ទោះបីយើងកាលពីមុនមិនសូវល្អក៏ដោយ។ ខ្ញុំសង្ឃឹមថាគាត់អាចនាំយករបស់ថ្មី ហើយខ្ញុំទន្ទឹងរង់ចាំមើលក្បួនប្រយុទ្ធបន្ថែមទៀតពីកីឡាករនៅរដូវកាលក្រោយ។ "
ទោះយ៉ាងណា ខ្ញុំសូមជូនពរឱ្យគាត់មានសំណាងល្អ ហើយខ្ញុំសង្ឃឹមថាយើងនឹងលេងបាល់ទាត់ក្នុងទម្រង់ប្រយុទ្ធនៅឆ្នាំក្រោយ៕