អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United បានប្រកាសថា កីឡាករ១១រូបនឹងចាកចេញពីក្លិបនៅមុនរដូវកាល ២០២២/២៣ចូលមកដល់។
Edinson Cavani, Paul Pogba, Nemanja Matic, Jesse Lingard និង Juan Mata ជាក្រុមកីឡាករឈុតធំដែលចែកផ្លូវជាមួយក្លិបនៅពេលកុងត្រារបស់ពួកគេផុតកំណត់នៅចុងខែមិថុនានេះ។
អ្នកចាំទី Lee Grant ដែលកម្របានបង្ហាញមុខក៏ចូលនិវត្តន៍ពីបាល់ទាត់ត្រឹមនេះដែរ និងទៅធ្វើជាក្រុមការងារគ្រូបង្វឹកនៅ Ipswich Town ជាមួយអតីតជំនួយការគ្រូបង្វឹកលោក Kieran McKenna ។
ចំណែកនៅក្រុមយុវជនវិញគឺ កីឡាករដូចជា D’Mani Mellor, Reece Devine ,Connor Stanley និង Paul Woolston ក៏នឹងចាកចេញពីក្លិបដែរ។
យ៉ាងណាមិញ កីឡាករឈុតធំដូចជា Anthony Martial, Eric Bailly, Phil Jones និង Axel Tuanzebe នឹងត្រូវលក់ចេញនៅរដូវក្ដៅខាងមុខដូចគ្នា។
Man United ក៏ចង់លក់ខ្សែការពារ Aaron Wan-Bissaka ដែរដោយ Crystal Palace កំពុងចង់បាន។ ចំណែកអ្នកចាំទីដៃទី២ Dean Henderson ក៏កំពុងទទូចចង់ចែកផ្លូវជាមួយក្លិបដែរ៕
ប្រភព៖ metro