មិនដែលដឹងសោះ! អ្នកចាំទី Watford ថា Ronaldo ត្រូវបង់លុយខ្ទង់ប៉ុណ្ណេះពេលឲ្យអាវរបស់ខ្លួនទៅកីឡាករដទៃ
January 14, 2022
អង់គ្លេស៖ អ្នកចាំទីក្រុម Watford គឺ Ben Foster បាននិយាយថា ខ្សែប្រយុទ្ធ Cristiano Ronaldo អាចនឹងចាយប្រាក់ដល់ខ្ទង់ ៧៧០០០ ផោន(ស្មើនឹងប្រមាណ១០៥.៦៦៥ ដុល្លារ)ទៅលើអាវដែលគេបានប្ដូរឬផ្ដល់ឲ្យកីឡាករដទៃឬអ្នកគាំទ្រ។
ខ្សែប្រយុទ្ធ Cristiano Ronaldo ខ្សែប្រយុទ្ធ Cristiano Ronaldo
ទំនៀមទម្លាប់ដូរអាវគ្នារវាងកីឡាករម្នាក់និងម្នាក់ទៀតបានក្លាយជារឿងធម្មតាទៅហើយដោយជារឿយៗគេឃើញថា Ronaldo ចូលចិត្តប្ដូរអាវជាមួយកីឡាករដទៃឬប្រគល់វាឲ្យអ្នកគាំទ្រេជាដើម ប៉ុន្តែអ្វីដែលអ្នកគាំទ្រមិនបានដឹងគឺ គេត្រូវចំណាយលុយឲ្យក្លិបលើថ្លៃអាវនីមួយៗដែលបានឲ្យទៅអ្នកផ្សេង។
ខ្សែប្រយុទ្ធ Cristiano Ronaldo ខ្សែប្រយុទ្ធ Cristiano Ronaldo ជូនអាវទៅអ្នកគាំទ្រ