បរទេស៖ នាយប់ថ្ងៃ អាទិត្យ ម្សិលមិញ ត្រូវនឹងថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២២ ក្រុម Real Madrid បានបើកទ្វាកីឡដ្ឋាន Santiago Bernabeu របស់ខ្លូន ទទួលស្វាគមន៍ក្រុមភ្ញៀវ Mallorca នៅក្នុងការប្រកួតសប្តាហ៍ទី ៥ នៃក្របខណ្ឌ La Liga។
ជាការពិតណាស់ នៅក្នុងការប្រកួតយប់មិញ ក្រុមអធិរាជស Real Madrid ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ ៩០ នាទីពេញ ពួកគេទទួលជ័យជម្នះទៅលើក្រុម Mallorca ក្នុងលទ្ធផល ៤ ទល់នឹង ១។
ក្នុងនោះខ្សែបម្រើ Federico Valverde ជាអ្នកស៊ុតគ្រាប់បើកឆាកឱ្យ Real Madrid មុនពេល Vinicius Jr., Rodrygo និងខ្សែការពារ Antonio Rudiger រកបានម្នាក់គ្រាប់ទៀត, ចំណែក ១ គ្រាប់របស់ Mallorca គឺរកបានដោយកីឡាករ Vedat Muriqi នៅនាទីទី ៣៥។
គួរបញ្ជាក់ថា Real Madrid បច្ចុប្បន្នបានហក់មកឈរនៅតំណែងកំពូលតារាងវិញហើយ ក្រោយឆ្លងកាត់ ៥ ប្រកួតមាន ១៥ ពិន្ទុក្នុងដៃ លើសក្រុមលេខ ២ Barcelona ចំនួន ២ ពិន្ទុ, ដោយឡែក Mallorca វិញ បច្ចុប្បន្នកំពុងឈរនៅ ១៣ ទើបតែមាន ៥ ពិន្ទុប៉ុណ្ណោះ៕
សូមទស្សនាវីដេអូខាងក្រោម៖