មិនធម្មតា! មានដឹង Ronaldo រត់ល្បឿនប៉ុន្មាន km/h អត់ នៅពេលស៊ុតគ្រាប់ទី២ ក្នុងការប្រកួតថ្ងៃសៅរ៍មុន - TrueID

មិនធម្មតា! មានដឹង Ronaldo រត់ល្បឿនប៉ុន្មាន km/h អត់ នៅពេលស៊ុតគ្រាប់ទី២ ក្នុងការប្រកួតថ្ងៃសៅរ៍មុន

September 13, 2021

អង់គ្លេស៖ ការបង្ហាញខ្លួនសាជាថ្មីរបស់Cristiano Ronaldo ពិតជាមិនបានធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយដោយស៊ុតបញ្ចូលទីបាន២គ្រាប់ម្នាក់ឯង ជួយឲ្យក្រុមបិសាចក្រហម ​​ManchesterUnited យកឈ្នះលើក្រុមសារិកាព្រៃ Newcastle United ក្នុងលទ្ធផល ៤ ទល់នឹង ២ នៅទឹកដី Old Trafford កាលពីថ្ងៃសៅរ៍។

រូបភាព
រូបភាព

ពិតណាស់ គ្រាប់បាល់បើកឆាកក្នុងការប្រកួតនិងជាគ្រាប់បាល់ដំបូងរបស់ Ronaldo គ្រាប់តែជាស៊ុតបន្ថែម ពីការស៊ុតរបស់ខ្សែប្រយុទ្ធវ័យក្មេងMason Greenwood ដែលត្រូវអ្នកចាំទីក្រុមភ្ញៀវជួយសង្គ្រោះ។

ប៉ុន្ដែចំពោះគ្រាប់បាល់ទីពីរវិញពិតជាមិនសរសើរមិនបានឡើយ ព្រោះតែខ្សែប្រយុទ្ធ៣៦ឆ្នាំរូបនេះបាន​ប្រើប្រាស់​ល្បឿនរបស់ខ្លួនរត់​យក​អេឡង់​ស៊ុត​ចូល​ប្រឡោះ​ជើង​អ្នកចាំទីបានយ៉ាងល្អ បន្ទាប់ពីការបញ្ជូនបាល់មកពី LukeShaw ។

រូបភាព
រូបភាព

បើយោងតាមសារព័ត៌មាន BBC បានឲ្យដឹងថា ល្បឿរត់របស់ Ronaldo នៅពេលស៊ុតគ្រាប់បាល់ទីពីរនោះបានឈានដល់ ២០.២ ម៉ាយក្នុងមួយម៉ោង ឬ ៣២.៥ គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។ ហើយតាមរយៈការបង្ហាញទម្រង់លេងថ្ងៃនោះដែរពិតជាបានបង្ហាញ ខ្សែប្រយុទ្ធរូបនេះនៅតែមានសមត្ថភាពលេងក្នុង Premier League ៕

រូបភាព
រូបភាព

ប្រភព៖​ manchestereveningnews

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...