អេស្ប៉ាញ៖ ទីបំផុតខ្សែប្រយុទ្ធ Ousmane Dembele បានយល់ព្រមលើកិច្ចសន្យាថ្មីជាមួយBarcelonaរហូតដល់ឆ្នាំ ២០២៤ បន្ទាប់ពីកិច្ចសន្យាចាស់ របស់គាត់បានផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនា នេះបើតាមការបញ្ជាក់របស់ក្លិបយក្សតំបន់កាតាឡាន់ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
Dembele បានបន្តការស្នាក់នៅរបស់ខ្លួន នៅឯទឹកដី Camp Nou តាមរយៈការចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល២ឆ្នាំបន្ថែមទៀត ដែលនាំឲ្យបញ្ចប់នូវភាពស្រពេចស្រពិលជុំវិញអនាគតរបស់គាត់ជាមួយក្លិប។
ជាការពិតណាស់ Barca បានប្រាប់គាត់ឱ្យស្វែងរកក្លិបថ្មីកាលពីខែមករាបន្ទាប់ពីបរាជ័យលើកិច្ចព្រមព្រៀងបន្តកិច្ចសន្យាថ្មី។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេថែមទាំងបានដកគាត់ចេញពីក្រុមចំនួនពីរប្រកួតទៀតផង ហើយបានគំរាមថាគាត់នឹងត្រូវនៅក្រៅទីលានសម្រាប់ការប្រកួតដែលនៅសេសសល់នៃរដូវកាលមុននេះប្រសិនបើគាត់នៅមិនព្រមបន្តកុងត្រាថ្មី។
ទោះបីជាយ៉ាងណាក៏ដោយ គ្រូបង្វឹក Xavi Hernandez ដែលតែងតែចង់រក្សាទុក Dembele នោះ បាននាំខ្សែប្រយុទ្ធស្លាបរូបនេះ មកលេងក្នុងក្រុមវិញកាលពីខែកុម្ភៈបើទោះបីជាត្រូវប្រឆាំងនឹងក្លិបក៏ដោយ។ ហើយជាលទ្ធផល Xavi បានធ្វើឲ្យកីឡាករវ័យ២៥ឆ្នាំរូបនេះ មានទម្រង់លេងល្អប្រសើរវិញ នឹងថែមទាំងជាកូនសោរសំខាន់ ក្នុងការស្ដារ Barca ដែលពីចំណាត់ថ្នាក់លេខ៩ ឡើងមកដល់លេខ២ទៀតផង។
ជាមួយគ្នានេះ ក្រោយបានបន្តកិច្ចសន្យាថ្មី Dembele បានថ្លែងពី ចំណាប់អារម្មណ៍របស់ខ្លួនយ៉ាងដូច្នេះថា៖
ប្រភព៖ espn