អង់គ្លេស៖ លោក Pep Guardiola ជាគ្រូបង្វឹកក្រុម Manchester City បាននិយាយថាគ្រប់គ្នានៅអង់គ្លេស ព្រមទាំងបណ្ដាញព័ត៌មានផ្សព្វផ្សាយទាំងអស់ សុទ្ធតែចង់ឲ្យក្រុមហង្សក្រហម Liverpool លើកពាន Premier League រដូវកាលនេះ។
កាលពីយប់ថ្ងៃទី៨ ខែឧសភា កន្លងទៅនេះ Manchester City បានយកឈ្នះ Newcastle ដល់ទៅ ៥ ទល់នឹង០ ដោយ Raheem Sterling រកបាន២គ្រាប់ម្នាក់ឯង ខណៈ Aymeric Laporte, Rodri និង Phil Foden ស៊ុតបានម្នាក់១គ្រាប់ផងដែរ។
ឥលូវនេះ Man City បានយកឈ្នះ Liverpool ៣ ពិន្ទុដាច់ ដោយបន្តឈរលេខ១នៅកំពូលតារាងPremier League ដោយនៅសល់៣ប្រកួតក្នុងដៃ។
យ៉ាងណាមិញ លោក Pep បាននិយាយថាគ្រប់គ្នាសុទ្ធតែមិនចង់ឃើញ Man City លើកពាន Premier League ទៅវិញ។
ប្រភព៖ metro