អង់គ្លេស៖ ក្លិប Manchester United បានប្រកាសថា ខ្សែបម្រើ Christian Eriksen នឹងអវត្តមានពីទីលានរហូតដល់ ចុងខែមេសា ឬដើមខែឧសភា ដោយតែបញ្ហារបួសកជើង។
Eriksen បានរងរបួសក្នុងការប្រកួតរវាង Man UTD ទល់នឹង Reading ក្នុងពានរង្វាន់ FA Cup កាលពីថ្ងៃទី២៩ខែមករាកន្លងទៅ។
គួរបញ្ជាក់ផងដែរថា Christian Eriksen ផ្ទេរមក Manchester United កាលពីរដូវក្ដៅកន្លងទៅដោយបង្ហាញខ្លួនបាន ៣១ប្រកួត៕
ប្រភព៖ manutd