មិនឲ្យចាកចេញទាំងដៃទទេទេ! ដឹងអត់ថា Man United សុខចិត្តបង់ប្រាក់ឲ្យ Pogba ប៉ុន្មានក្រោយប្រកាសចែកផ្លូវជាមួយគេ? - TrueID

មិនឲ្យចាកចេញទាំងដៃទទេទេ! ដឹងអត់ថា Man United សុខចិត្តបង់ប្រាក់ឲ្យ Pogba ប៉ុន្មានក្រោយប្រកាសចែកផ្លូវជាមួយគេ?

June 4, 2022

អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United បានប្រកាសជាផ្លូវការថា ខ្សែបម្រើ Paul Pogba នឹងចាកចេញពីក្លិបបន្ទាប់ពីចំណាយពេល៦រដូវកាលស្នាក់នៅទឹកដី Old Trafford ។

ខ្សែបម្រើ Paul Pogba
ខ្សែបម្រើ Paul Pogba

Pogba បានបដិសេធមិនបន្តកុងត្រាថ្មីទៀតឡើយនិងអាចផ្លាស់ទៅលេងនៅ Juventus ដែលជាអតីតក្លិបរបស់គេ។យ៉ាងណាមិញ មុនចាកចេញ Manchester United បានឲ្យប្រាក់ចំនួន ៣.៧៨លានផោន(ស្មើនឹងប្រមាណ ៤.៧២ លានដុល្លារ) ដល់កីឡាករសញ្ជាតិបារាំងរូបនេះជាថ្លៃស្មោះស្ម័គ្រនឹងក្លិប នេះបើយោងតាមសារព័ត៌មាន Daily Mail ។

ខ្សែបម្រើ Paul Pogba
ខ្សែបម្រើ Paul Pogba

ប្រាក់ឈ្នួលនេះជាផ្នែកមួយនៃកុងត្រាដែល Man United ធ្លាប់ព្រមព្រៀងជាមួយ Pogba កាលចុះកុងត្រាយកគេពី Juventus នាឆ្នាំ២០១៦។

ខ្សែបម្រើ Paul Pogba
ខ្សែបម្រើ Paul Pogba

គួរបញ្ជាក់ផងដែរថា Paul Pogba រកបាន៣៩គ្រាប់ និងបញ្ជូនបាល់៥១គ្រាប់ ក្នុងការបង្ហាញខ្លួន២៣៣ប្រកួតឲ្យ Manchester United ៕

ខ្សែបម្រើ Paul Pogba
ខ្សែបម្រើ Paul Pogba

ប្រភព៖​ marca

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...