អឺរ៉ុប៖ ក្លិប Manchester United ត្រូវបានគេរាយការណ៍ថា កាន់តែខិតជិតក្នុងការចុះហត្ថលេខានាំយកខ្សែការពារ Real Madrid កីឡាករ Raphael Varane មកកាន់កីឡដ្ឋាន Old Trafford ហើយ។
ជាការពិតណាស់ កីឡាករសញ្ជាតិបារាំងខាងលើនៅមានកុងត្រាជាមួយ Real Madrid ចំនួនមួយឆ្នាំទៀត ប៉ុន្តែ រូបគេត្រូវបានគេដឹងថានឹងមិនបន្តកិច្ចសន្យាថ្មីឡើយដោយខ្លួនចង់ទទួលបានការប្រកួតប្រជែងថ្មី ហើយ ក្លិបដែលឈានមុខគេក្នុងនាំយក Varane គឺ Man Utd តែមួយគត់។
បើយោងទៅតាមរបាយការណ៍ពីប្រទេសអង់គ្លេស បានចុះផ្សាយថា ការចរចារគ្នាជិតទទួលបានជោគជ័យហើយបន្ទាប់ពី Man Utd និង Real Madrid បានព្រមព្រៀងលក់ក្នុងតម្លៃខ្លួនប្រមាណ៤៥លានផោន (ឬប្រមាណ៦១លានដុល្លារ) ស្របពេលដែល Real Madrid មិនចង់ទុក Varane រហូតដល់រដូវកាលក្រោយដែលអាចចាកចេញដោយគ្មានតម្លៃខ្លួនបានឡើយ៕
ប្រភព៖ metro