បរទេស៖ ខ្សែប្រយុទ្ធ LuisDiaz ដែល Liverpool ទើបតែនាំចូលនៅពាក់កណ្តាលរដូវកាលនេះយប់មិញបានបង្ហាញទម្រង់លេងល្អខ្លាំងសឹងមិនគួរឱ្យជឿរហូតត្រូវបានគេជ្រើសរើសជាកីឡាករល្អប្រចាំការប្រកួត (Man of the Match)។
ជាការពិតណាស់ នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២នៃពាន Champions League យប់មិញ Liverpoolបានទទួលជ័យជម្នះទៅលើក្រុម Villarreal ដល់ក្នុងដី ៣-២, ក្នុងនោះ Diaz ក៏បានចូលរួមចំណែកស៊ុតមួយគ្រាប់ផងដែរ។
យ៉ាងណាមិញ ខ្សែប្រយុទ្ធសញ្ជាតិ កូឡុំប៊ីរូបនេះពិតជាបង្ហាញសមត្ថភាពលេចធ្លោរមែនទែន, ជារួមបន្ទាប់ពីរូបគេផ្លាស់ប្តូរចូលនៅតង់ទី២ បានធ្វើឱ្យទម្រង់លេងរបស់ Liverpool ហាក់មានការប្រែប្រួលសឹងតែ៣៦០ ដឺក្រេ, ពោលចាយពេលត្រឹម ១០ នាទីជាង Liverpool អាចវាយបកទៅលើក្រុម Villarreal បាន ៣ គ្រាប់៕
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖