លេចឮថា Real Madrid នឹងដាក់សំណើទឹកប្រាក់១០លាន យកអតីតកីឡាករខ្លួនរូបនេះត្រឡប់មកវិញ - TrueID

លេចឮថា Real Madrid នឹងដាក់សំណើទឹកប្រាក់១០លាន យកអតីតកីឡាករខ្លួនរូបនេះត្រឡប់មកវិញ

January 9, 2023

អេស្ប៉ាញ៖ យោងតាមសេចក្ដីរាយការណ៍ពីអេស្ប៉ាញ បានផ្សាយថាក្លិប Real Madrid នឹងដាក់សំណើទឹកប្រាក់១០លានអឺរ៉ូ(ស្មើនឹងប្រមាណ ១០.៦ លានដុល្លារ) ក្នុងការទិញយកអតីតកីឡាករម្នាក់របស់ខ្លួនគឺខ្សែការពារ Fran Garcia ។​

ខ្សែការពារ Fran Garcia
ខ្សែការពារ Fran Garcia

Garcia កំពុងលេងឲ្យក្លិប Rayo Vallecano នៅក្របខណ្ឌ La Liga ដោយគេបានបង្ហាញទម្រង់លេងដ៏ល្អនៅលីគលេខ២កាលពីរដូវកាលមុន ដែលទាក់ភ្នែកឲ្យ Real Madrid យកគេត្រឡប់មកវិញ។​

ខ្សែការពារ Fran Garcia
ខ្សែការពារ Fran Garcia

សារព័ត៌មាន Don Balon បានចុះផ្សាយថា Real Madrid ចង់ឲ្យការផ្ទេរនេះកើតឡើងខណៈដែល Fran Garcia មានតម្លៃផ្ដាច់កុងត្រា១០លានអឺរ៉ូជាមួយនឹង Rayo Vallecano ប៉ុន្តែ ភាគីលោក Carlo Ancelotti ត្រូវបង់តែ៥លានអឺរ៉ូ(ស្មើនឹងប្រមាណ ៥.៣ លានដុល្លារ)ទេ ដោយសារ ក្លិបនៅមានសិទ្ធិលើគេ ៥០ភាគរយ។​

ខ្សែការពារ Fran Garcia
ខ្សែការពារ Fran Garcia

គួរបញ្ជាក់ផងដែរថា Fran Garcia បានបង្ហាញខ្លួនឲ្យ Real Madrid តែ១ប្រកួតប៉ុណ្ណោះ មុននឹងផ្ទេរទៅខ្ចីជើងនៅ Rayo Vallecano កាលឆ្នាំ២០២០ ហើយមួយឆ្នាំបន្ទាប់មក រូបគេចូលរួមជាមួយក្លិបជាអចិន្ត្រៃយ៍តែម្ដង៕

ខ្សែការពារ Fran Garcia
ខ្សែការពារ Fran Garcia

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...