Chelsea ខំស្នើលុយដល់៦០លានតែ Inter Milan បែរជាបដិសេធមិនលក់តារាឆ្នើមរូបនេះ - TrueID

Chelsea ខំស្នើលុយដល់៦០លានតែ Inter Milan បែរជាបដិសេធមិនលក់តារាឆ្នើមរូបនេះ

June 10, 2021

អង់គ្លេស៖ ក្លិបតោខៀវ Chelsea បានស្នើទិញយកខ្សែការពារ Achraf Hakimi ពី Inter Milan ក្នុងតម្លៃដល់ទៅ ៦០លានអឺរ៉ូ(ស្មើនឹងប្រមាណ៧៣.១លានដុល្លារ) ប៉ុន្តែ Inter Milan បានបដិសេធសំណើនោះដោយមិនស្រណោះ។

ខ្សែការពារ Achraf Hakimi
ខ្សែការពារ Achraf Hakimi

កីឡាករវ័យ២២ឆ្នាំរូបនេះបានចាកចេញពី Real Madrid ដោយផ្ទេរមក Inter Milan កាលពីឆ្នាំមុន និងបានក្លាយជាតារាឆ្នើមចូលលេងយ៉ាងទៀងទាត់ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹក Antonio Conte នៅរដូវកាលនេះ។

ខ្សែការពារ Achraf Hakimi
ខ្សែការពារ Achraf Hakimi

ប៉ុន្តែ Inter Milan កំពុងប្រឈមនឹងវិបត្តិហិរញ្ញវត្ថុដោយសារជំងឺកូវីដ ដូច្នេះហើយទើបក្លិបត្រូវចាំបាច់ដាក់លក់គេខណៈដែលក្លិបពីរដូចជា Chelsea និង Paris Saint-Germain ចាប់អារម្មណ៍ចង់ទិញយកគេ។

ខ្សែការពារ Achraf Hakimi
ខ្សែការពារ Achraf Hakimi

Chelsea ថែមទាំងបានស្នើទឹកប្រាក់ជាង៧៣លានដុល្លារដើម្បីនាំយក Hakimi មកទឹកដី Stamford Bridge ប៉ុន្តែ Inter Milan ទទូចចង់បាន ៨០លានអឺរ៉ូ(ស្មើនឹងប្រមាណ៩៧.៥លានដុល្លារ)ទើបព្រមលក់កីឡាករសញ្ជាតិម៉ារ៉ុកនេះ។

ខ្សែការពារ Achraf Hakimi
ខ្សែការពារ Achraf Hakimi

យោងតាមការរាយការណ៍ Chelsea ពិតជាចង់បាន Achraf Hakimi ណាស់គឺដល់ថ្នាក់ចង់ស្នើយក Emerson Palmeiri និង Andreas Christensen ឲ្យ Inter Milan ធ្វើជាផ្នែកមួយនៃសំណើដោះដូរទៀតផងស្របពេល Inter Milan ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ខ្សែការពារទាំងពីររូបនេះ៕

ខ្សែការពារ Emerson Palmeiri និង Andreas Christensen
ខ្សែការពារ Emerson Palmeiri និង Andreas Christensen

ប្រភព៖​ metro

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...