អង់គ្លេស៖ ក្លិបមាន់ខ្នាយមាស Tottenham Hotspur នឹងធ្វើការផាកពិន័យដល់កីឡាករបីរូបរបស់ខ្លួនគឺ Givovani Lo Celso, Christian Romero និង Davinson Sanchez ដែលរឹងទទឹងហោះហើរចាកចេញពីអង់គ្លេសទៅទ្វីបអាមេរិកខាងត្បូងដើម្បីជួយក្រុមជម្រើសជាតិពួកគេលេងវគ្គជម្រុះបាល់ទាត់ពិភពលោក។
មុនពួកគេធ្វើដំំណើរទៅ ក្លិបបានជូនដំណឹងហើយថាពួកគេមិនគួរចាកចេញពីចក្រភពអង់គ្លេស ឬ ប៉ុន្តែ កីឡាករទាំងបីរូបមិនព្រមស្ដាប់បង្គាប់និងជំនះចង់ទៅឲ្យបាន។
Christian Romero និង Giovani Lo Celso ដែលជាកីឡាករជម្រើសជាតិអាហ្សង់ទីន ត្រូវបានខាងអាជ្ញាធរសុខាភិបាលនិងប៉ូលិសប្រេស៊ីលចូលមកហាមឃាត់មិនឲ្យប្រកួតក្នុងការប្រកួតរវាងប្រេស៊ីល និង អាហ្សង់ទីន កាលពីថ្ងៃទី៥កន្លងទៅនេះ ដោយប៉ូលិសចោទថាពួកគេបានក្លែងបន្លំឯកសារក្នុងការហោះហើរមកកាន់ប្រេស៊ីលនិងមិនបានគោរពតាមវិធានសុខាភិបាល។
ដូច្នេះ Lo Celso, Romero និង Sanchez ដែលលេងឲ្យជម្រើសជាតិកូឡំប៊ី នឹងត្រូវប្រឈមនឹងការផាកពិន័យជាប្រាក់ ពេលពួកគេត្រឡប់មកក្លិបវិញ ដោយពួកគេទាំងបីនឹងត្រូវដាក់ខ្លួនដាច់ដោយឡែកយ៉ាងហោចណាស់១០ថ្ងៃពេលមកដល់ចក្រភពអង់គ្លេសថែមទៀត៕
ប្រភព៖ thesun