បរទេស៖ ក្លិបអ្នកមានបុណ្យ FC Barcelona បានដាក់គោលដៅលើខ្សែបម្រើស្លាប Raheem Sterling របស់ក្រុម មេឃខៀវ Manchester City ជាគោលដៅផ្ទេរដ៏ធំមួយនៅរដូវកាលក្រោយ ដើម្បីត្រៀមជំនួសកន្លែងកីឡាករ Philippe Coutinho ឬក៏កីឡាករ Ousmane Dembele ដែលត្រៀមចាកចេញនារដូវក្តៅនេះ។
បច្ចុប្បន្នខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសវ័យ២៦ឆ្នាំរូបនេះមិនសូវសប្បាយចិត្តឡើយក្រោមការដឹកនាំរបស់លោក Pep Guardiola ឡើយដោយសាររូបលោកតែងតែស្ថិតនៅកៅអីបម្រុងជានិច្ចរាល់ការប្រកួតធំៗដូចជាពានរង្វាន់ UEFA Champion League ឬក៏ការប្រកួតធំៗនៅក្នុងក្របខណ្ឌ Premier League ជាដើម។ ស្របពេលដែលលេចលឺដំណឹងក្លិប Barcelona ចង់បាន Sterling ស្រាប់តែក្លិបកាំភ្លើងធំ Arsenal ក៏ចាប់អារម្មណ៏រូបលោកផងដែលប្រសិនក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍នេះមិនអាចទិញ Zaha ពីក្លិប Crystal Palace បាន៕
ប្រភព៖ Manchester Evening