បរទេស៖ អ្នកគាំទ្រ Chelsea ជាច្រើនបានចេញមករិះគន់ខ្សែបម្រើវ័យក្មេងConor Gallagher នៅលើបណ្តាញសង្គម ក្រោយក្រុមតោខៀវយកឈ្នះទៅលើក្រុមLeicester City ក្នុងលទ្ធផល ២ ទល់នឹង ១។
ក្នុងនោះ ២ គ្រាប់របស់ Chelseaគឺរកបានដោយ Raheem Sterling ទាំង ២ គ្រាប់ ចំណែក ១ គ្រាប់របស់ក្រុម Leicester គឺរកបានដោយកីឡាករHarvey Barnes, យ៉ាងណាមិញ នៅក្នុងការប្រកួតនោះGallagher ក៏មានឱកាសបង្ហាញខ្លួនជម្រើសដំបូងផងដែរ ប៉ុន្តែរូបគេហាក់ធ្វើមិនបានល្អនោះទេហើយថែមទាំងទទួលបានកាតក្រហមតាំងពីនាទីទី ២៨ ទៀតផង។
ក្រោយបញ្ចប់ការប្រកួត Gallagherត្រូវបានអ្នកគាំទ្រស្តីបន្ទោសនៅលើបណ្តាញសង្គម Twitterយ៉ាងដូច្នេះថា៖
We're playing better with 10 men than when we had Gallagher on the pitch😭😭
— Raf (@CFCRaf2) August 27, 2022
If Tuchel decides to sell Gallagher immediately, no one should complain
— 🥷🏾 (@WidePlaymakerV3) August 27, 2022
Starting Gallagher ahead of Gilmour is honestly a sackable offence and I’m not exaggerating
— 𝓡𝓮𝓰𝓲𝓼𝓽𝓪 𝟝 (@Jorgxnh0) August 27, 2022
ប្រភព៖ Sportskeeda