អឺរ៉ុប៖ ខ្សែបម្រើ MartinOdegaard បាននិយាយថា រូបគេបានធ្វើការសម្រេចចិត្ដត្រឹមត្រូវក្នុងការចាកចេញពីក្លិបអធិរាជស Real Madrid មកកាន់ក្លិបកាំភ្លើងធំ Arsenal ។
Odegaard បានប្រាប់សារព័ត៌មានMarca នាពេលថ្មីៗនេះថា៖
ពិតណាស់ Odegaard បានផ្ទេរពី Real Madrid មកកាន់ Arsenal កំឡុងខែសីហាកន្លងទៅនេះ ក្នុងតម្លៃ ៣៥លានអឺរ៉ូ (ឬប្រមាណ៣៩លានដុល្លារអាមេរិក)។ កីឡាករសញ្ជាតិន័រវែសរូបនេះ បានចាប់ផ្ដើមរដូវកាលថ្មីជាមួយក្រុមកាំភ្លើងធំដោយតែងតែជាប់ជម្រើស១១នាក់ ក្រោមការដឹកនាំរបស់លោកMikelArteta ។
មកទល់ពេលនេះដែរ រូបគេស៊ុតបញ្ចូលទីបានចំនួន៤គ្រាប់ និងបញ្ចូលបាល់ឲ្យមិត្ដរួមក្រុមចំនួន ២លើកហើយ ក្នុងការបង្ហាញខ្លួន១៨ប្រកួត៕
ប្រភព៖ tribuna