Messi ឬ Ronaldo? Torres ជ្រើសរើសកំពូលខ្សែប្រយុទ្ធឆ្នើមបំផុតក្នុងលោក - TrueID

Messi ឬ Ronaldo? Torres ជ្រើសរើសកំពូលខ្សែប្រយុទ្ធឆ្នើមបំផុតក្នុងលោក

February 10, 2023

អឺរ៉ុប៖ អតីតតារាឆ្នើមរបស់ Liverpool គឺ Fernando Torres បានជ្រើសរើស Lionel Messi ជាកីឡាករឆ្នើមជាង Cristiano Ronaldo ។​

អតីតកីឡាករ Fernando Torres
អតីតកីឡាករ Fernando Torres
ខ្សែប្រយុទ្ធ Lionel Messi 
ខ្សែប្រយុទ្ធ Lionel Messi 

Messi និង Ronaldo តែងតែត្រូវគេលើកយកមកប្រៀបធៀបគ្នា ដោយសារអ្នកទាំងពីរគឺជាកំពូលប្រយុទ្ធឆ្នើម ដែលបានបំបែកកំណត់ត្រាអស្ចារ្យជាច្រើនក្នុងពិភពបាល់ទាត់ដោយធ្លាប់ឈ្នះ Ballon d'Or បូកបញ្ចូលគ្នាដល់ទៅ១២ពានឯណោះ។​

ខ្សែប្រយុទ្ធ Cristiano Ronaldo និង Lionel Messi
ខ្សែប្រយុទ្ធ Cristiano Ronaldo និង Lionel Messi

Ronaldo ក៏ធ្លាប់បានឈ្នះ Champions League ចំនួន៥ដង ខណៈដែល Messi ធ្លាប់ឈ្នះ៤ដង។ Ronaldo ធ្លាប់លើកពាន Euro 2016 ឲ្យក្រុមជម្រើសជាតិព័រទុយកាល់ ខណៈដែល Messi ធ្លាប់លើកពាន Copa America និងពាន បាល់ទាត់ពិភពលោកឆ្នាំ២០២២ ឲ្យជម្រើសជាតិអាហ្សង់ទីនផងដែរ។​

ខ្សែប្រយុទ្ធ Lionel Messi 
ខ្សែប្រយុទ្ធ Lionel Messi 
ខ្សែប្រយុទ្ធ Cristiano Ronaldo 
ខ្សែប្រយុទ្ធ Cristiano Ronaldo 

នៅក្នុងវីដេអូសម្ភាសន៍ពីនេះពីនោះ Torres បានជ្រើសរើសយក Messi ជាកីឡាករល្អជាង Ronaldo ៖

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...