ខ្ពស់ជាង Messi និង Mbappe ទៀត! តារាឆ្នើមព័រទុយកាល់រូបនេះជាប់ឈ្មោះជាកីឡាករដែលមាន rating ខ្ពស់បំផុតនៅ WC - TrueID

ខ្ពស់ជាង Messi និង Mbappe ទៀត! តារាឆ្នើមព័រទុយកាល់រូបនេះជាប់ឈ្មោះជាកីឡាករដែលមាន rating ខ្ពស់បំផុតនៅ WC

December 9, 2022

បរទេស៖ Bruno Fernandes ខ្សែបម្រើប្រយុទ្ធរបស់ក្រុមជម្រើសជាតិ ព័រទុយកាល់ គិតត្រឹមពេលនេះបានជាប់ឈ្មោះជាកីឡាករដែលមានRating ខ្ពស់ជាងគេបំផុតនៅព្រឹត្តិការណ៍ World Cup ដោយរូបគេឈរនៅលើ Lionel Messi និង Kylian Mbappe ទៅទៀត។

វាប្រហែលមិនមែនជារឿងភ្ញាក់ផ្អើលនោះទេដែល Bruno ទទួលបាន Rating Sofascore ជាមធ្យមខ្ពស់ជាងគេនៅ World Cup នេះ ដោយសារតែការប្រកួតកន្លងមកគាត់ពិតជាធ្វើបានល្អមែនទែនក្នុងនោះគាត់ក៏បានជួយក្រុមជម្រើសជាតិ ព័រទុយកាល់ ឱ្យឡើងមកដល់វគ្គ ៨ក្រុមចុងក្រោយផងដែរ ខណៈពួកគេនឹងត្រូវជួបជាមួយ ម៉ារ៉ុក នៅថ្ងៃសៅរិ៍ ទី ១០ ស្អែកនេះ។

តាមរយៈការវិភាគ Rating ៣ ប្រកួតកន្លងមក Bruno ទទួលបានពិន្ទុ៨.៤, ៨.៨ និង ៨.១ ដែលគិតជាមធ្យមគាត់ទទួលបាន Rating៨.៦០, ចំណែក Lionel Messi ឈរនៅចំណាត់ថ្នាក់ទី ២ មាន Rating ជាមធ្យម ៧.៩៥, Antoine Griezmann ឈរនៅលេខ ៣ មាន ៧.៩៣ ដោយឡែក Kylian Mbappe ឈរនៅចំណាត់ថ្នាក់ទី ៥ មាន Rating ជាមធ្យម ៧.៨៥៕

Lionel Messi
Lionel Messi
Antoine Griezmann
Antoine Griezmann
Rating កីឡាករទាំង ១០ រូប
Rating កីឡាករទាំង ១០ រូប

ប្រភព៖​ Sportbible

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...