ញាក់សាច់! Messi យប់មិញលេងក្បាច់ញាក់ប្រឡោះជើង Sterling អ្នកគាំទ្រទះដៃពេញកីឡដ្ឋាន (មានវីដេអូ) - TrueID

ញាក់សាច់! Messi យប់មិញលេងក្បាច់ញាក់ប្រឡោះជើង Sterling អ្នកគាំទ្រទះដៃពេញកីឡដ្ឋាន (មានវីដេអូ)

November 25, 2021

អឺរ៉ុប៖ ខ្សែប្រយុទ្ធក្លិប Paris Saint Germain កីឡាករ Lionel Messi បានបញ្ចេញក្បាច់ចាស់របស់ខ្លួន គឺ ការញាក់បាល់ប្រឡោះជើង Raheem Sterling បានយ៉ាងល្អក្នុងការប្រកួតយប់មិញទល់នឹង Manchester City

កីឡាករ Lionel Messi និង Raheem Sterling
កីឡាករ Lionel Messi និង Raheem Sterling

ជាការពិតណាស់ នាយប់មិញនេះ PSG បានរង់បរាជ័យក្រោមថ្វីជើង Man City ក្នុងលទ្ធផល ២ទល់នឹង១ នាក្របខណ្ឌ Champions League ដែលលទ្ធផលនេះបានធ្វើឲ្យពួកគេឈរនៅក្នុងចំណាត់ថ្នាក់លេខ២ មាន៨ពិន្ទុ ប៉ុន្តែ ក្រុមយក្សបារាំងខាងលើបានកក់កៅអីទៅកាន់វគ្គ១៦ក្រុមបានសម្រេចហើយទោះរង់បរាជ័យនៅការប្រកួតក្រោយក៏ដោយ។

ការប្រកួតរវាង Paris Saint Germain ទល់នឹង Manchester City
ការប្រកួតរវាង Paris Saint Germain ទល់នឹង Manchester City

ក្រោយ​បញ្ចប់ការប្រកួត អ្នកគាំទ្រហាក់មិនសូវភ្ញាក់ផ្អើលចំពោះលទ្ធផលប៉ុន្មានទេ ដោយសារក្រុមទាំងពីរសុទ្ធតែមានឈ្មោះឡើងទៅវគ្គបន្តទៅហើយ ប៉ុន្តែ យើងឃើញមានការចែករំលែកជាច្រើនអំពីវីដេអូ Messi ប្រើក្បាច់ញាក់ប្រឡោះជើងរបស់ Sterling តាំងពីនាទីទី៦ នៃវគ្គទី១ ប៉ុន្តែ​ កីឡាករសញ្ជាតិអង់គ្លេសហាក់មិនខ្វល់ខ្វាយច្រើនប៉ុន្មានទេ ពីព្រោះរូបគេមិនមែនជាកីឡាករទី១ដែល Messi ធ្លាប់ញាក់ប្រឡោះជើងបានឡើយ គឺ គេធ្លាប់ធ្វើដាក់កីឡាករល្បីៗជាច្រើននាក់៕

Lionel Messi ឈ្នះបាល់ចូលប្រឡោះជើង Raheem Sterling

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...