បរទេស៖ ក្លិបបិសាចក្រហម Manchester United បានដាក់សំណើ៤៥លានអឺរ៉ូ ដេញថ្លៃយកខ្សែប្រយុទ្ធអន្តរជាតិ សញ្ជាតិប្រេស៊ីល កីឡាករ Antony ពិក្លិប Ajax នេះបើយោងតាមការចុះផ្សាយរបស់ Metro ។
ខ្សែប្រយុទ្ធស្លាបវ័យ២២ឆ្នាំខាងលើ ជាកីឡាករដ៏លេចធ្លោ ម្នាក់ក្រោមការដឹកនាំរបស់លោក Erik Ten Hag នៅ Ajax កាលពីរដូវកាលមុន ដោយរូបគេ រកបាន១២គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន១០ដង ក្នុងចំណោមការបង្ហាញខ្លួន ៣៣ប្រកួត គ្រប់កម្មវិធីទាំងអស់។
ជាមួយគ្នានេះ លោក Ten Hag ដែលជាអ្នកចាត់ការថ្មីរបស់ Man UTD ពិតជាចាប់អារម្មណ៍ខ្លាំងទៅលើ សមត្ថភាព របស់ Antony និង ចង់នាំខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ មកកាន់ទឹកដី Old Trafford ដែរ។
បើយោងអ្នកសារព័ត៌មានសញ្ជាតិប្រេស៊ីលលោក Jorge Nicola បានឲ្យដឹងថា លោកគ្រូ Ten Hag បានពិភាក្សាជាមួយថ្នាក់លើក្លិប ថា កីឡាករ Antony ស្ថិតនៅក្នុងបញ្ជីអាទិភាពនៃកីឡាករដែលគាត់ប្រាថ្នាចង់បានមុនរដូវកាលថ្មី។ តាមរយៈការស្នើនេះ ក្លិប Man UTD បានដាក់សំណើដេញថ្លៃដំបូងហើយ ក្នុងតម្លៃ៤៥លានអឺរ៉ូ សម្រាប់ Antony ។
យ៉ាងណាមិញ ខាងក្លិប Ajax មិនទាន់ឆ្លើយតបពីសំណើ របស់ Man UTD នៅឡើយទេ។ ដោយឡែក សម្រាប់កីឡាករ Antony ផ្ទាល់ ក៏មានបំណងផ្លាស់មកកាន់ Premier League ដែរ ដោយរូបគេបានបង្ហើបតាមរយៈវីដេអូមួយថា៖
ប្រភព៖ AF