អង់គ្លេស៖ លោក Pep Guardiola បានកោតសរសើរ Jack Grealish និង Rico Lewis ថាពិតជាលេងបានល្អណាស់ក្នុងការប្រកួត ទល់នឹង Leeds ។
Manchester City បានយកឈ្នះ Leeds ៣ ទល់នឹង ១ កាលពីយប់ថ្ងៃទី២៨ខែធ្នូកន្លងទៅ ដោយក្នុងនោះ Rodri រកបាន១គ្រាប់ ហើយ Erling Haaland រកបាន២គ្រាប់ម្នាក់ឯង ចំណែកខាង Leeds វិញគឺ Struijk ជាអ្នកស៊ុតបញ្ចូលទី។
យ៉ាងណាមិញ Grealish បានបញ្ជូនបាល់២គ្រាប់ក្នុងការប្រកួតនេះ បើទោះបីជាខកខានឱកាសស៊ុតបីដងនៅតង់ទី១ក៏ដោយ ស្របពេល Rico វិញគឺការពារបានល្អណាស់ ទាំងដែលខ្លួនទើបតែជាប់ជម្រើស១១នាក់ដំបូងនៅការប្រកួត Premier League ដំបូងគេបង្អស់ទល់នឹង Leeds នេះឯង។
លោក Pep បានកោតសរសើរពួកគេថា៖
ប្រភព៖ metro