តាមពិតមានរឿងដ៏ក្តៅគគុកជាមួយលោក Pep បែបនេះ ទើប Cancelo សម្រេចចិត្តចាកចេញ - TrueID

តាមពិតមានរឿងដ៏ក្តៅគគុកជាមួយលោក Pep បែបនេះ ទើប Cancelo សម្រេចចិត្តចាកចេញ

January 31, 2023

បរទេស៖ អ្នកចាត់ការលោក Pep Guardiola បានប្រាប់ឱ្យខ្សែការពារស្លាប Joao Cancelo ចាកចេញពី Manchester City បន្ទាប់ពីអ្នកទាំង ២ បានមានជម្លោះដ៏ក្តៅគគុកមួយជាមួយគ្នា, នេះបើតាមរបាយការណ៍ពីបរទេស។

លោក Pep Guardiola
លោក Pep Guardiola

នៅថ្ងៃ អង្គារ៍ ទី ៣១ នេះពិតជាមានរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមែនទែន បន្ទាប់ពី Cancelo ត្រូវបានប្រកាសជាផ្លូវការថា រូបគេគឺនឹងចាកចេញពីទឹកដី Etihad Stadium ដោយផ្លាស់ទៅចូលរួមជាមួយ Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើង អមជាមួយជម្រើសទិញផ្តាច់ក្នុងតម្លៃ ៧០ លានអឺរ៉ូ ឬប្រមាណជា (៧៦ លានដុល្លារអាមេរិក)។

ជឿជាក់ថា ប្រហែលជាមានមនុស្សជាច្រើនទំនងមានការងឿងឆ្ងល់ចំពោះការចាកចេញរបស់ Cancelo ភ្លាមៗបែបនេះ ហើយបើតាមការចុះផ្សាយរបស់កាសែត Daily Mail បានឱ្យដឹងថា ដើមហេតុនៃការចាកចេញនេះ គឺដោយសារតែទំនាក់ទំនងរវាងខ្សែការពារសញ្ជាតិ ព័រទុយកាល់ ជាមួយនឹងលោក Pep គឺមានការប្រេះឆានឹងគ្នា ។

Joao Cancelo
Joao Cancelo

ប្រភពដដែលបានបន្ថែមថា អ្នកទាំង ២ គឺបានមានជម្លោះនឹងគ្នានៅកន្លែងហ្វឹកហាត់ ដែលជាហេតុធ្វើឱ្យទំនាក់ទំនងរបស់ពួកគេកាន់តែធ្លាក់ចុះទៅៗ។

ហើយរឿងដែលធ្វើឱ្យកាន់តែក្តៅថែមទៀតនោះ គឺ Cancelo ហាក់មានការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីមិនមានឈ្មោះក្នុងជម្រើសដំបូងសម្រាប់ការប្រកួត FA Cup រវាង Man City ទល់ក្រុម Arsenal កាលពីថ្ងៃសុក្រ ទី ២៧ កន្លងទៅ ហើយចុងក្រោយលោក Pep ក៏បានប្រាប់ឱ្យខ្សែការពាររូបនេះស្វែងរកក្លិបថ្មី៕

Joao Cancelo និងលោក Pep
Joao Cancelo និងលោក Pep

ប្រភព៖​ Metro

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...