បារាំង៖ លោក Basile Boli ដែលជាវីរបុរសរបស់ក្លិប Marseille បានបញ្ជាក់ច្បាស់ៗថាក្លិបនេះ ពិតជាបានពិភាក្សាផ្ទេរមក ខ្សែប្រយុទ្ធ Cristiano Ronaldo នៅឆ្នាំ២០២៣។
មកទល់ពេលនេះ Ronaldo ពុំទាន់មានក្លិបលេងនៅឡើយទេ ក្រោយ Manchester United ប្រកាសផ្ដាច់កុងត្រាមុនកំណត់ដោយសារ ម្ចាស់ពាន Ballon d'Or ៥សម័យរូបនេះបានផ្ដល់បទសម្ភាសន៍ជាមួយលោក Piers Morgan រិះគន់ក្លិប Man UTD និងលោក Erik Ten Hag ទៀតផង។
បន្ទាប់ពីហាលអាវនៅព្រឹត្តិការណ៍ World Cup ត្រឹមវគ្គ៨ក្រុម អតីតតារាឆ្នើម Real Madrid រូបនេះក៏មកហ្វឹកហាត់នៅទីលាន Valdebebas ឯក្លិប Real Madrid ខណៈការស្វែងរកក្លិបថ្មីលេងនៅតែបន្ត។
យ៉ាងណាមិញ លោក Boli បានបង្ហើបថា Marseille ពិតជាបានទាក់ទង Ronaldo មែន៖
ប្រភព៖ sportskeeda