បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃអាទិត្យ ត្រូវនឹងថ្ងៃទី ០៨ ខែ ឧសភាឆ្នាំ ២០២២ ក្រុមម្ចាស់ផ្ទះ Liverpool បានបើកទ្វាកីឡដ្ឋានAnfield របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ TottenhamHotspur នៅក្នុងការប្រកួតសប្តាហ៍ទី ៣៦ នៃក្របខណ្ឌ PremierLeague។
ជាការពិតណាស់ ទាំង Liverpool និង Spur ពិតជាវាយសម្រុកគ្នាទៅវិញទៅមកខ្លាំងមែនទែនប៉ុន្តែជារួមពួកគេបានត្រឹមចែកគ្នាម្នាក់មួយពិន្ទុប៉ុណ្ណោះ ដោយបញ្ចប់ការប្រកួត ៩០នាទីពេញពួកគេស្មើគ្នា ១-១, ក្នុងនោះខ្សែប្រយុទ្ធSon Heung-min ជាអ្នករកគ្រាប់បាល់បើកឆាកឱ្យ Spursនៅនាទីទី ៥៦, មុនពេល Luis Diaz ស៊ុតគ្រាប់តាមស្មើឱ្យ Liverpool វិញនៅនាទីទី ៧៤។
គួរបញ្ជាក់ថា ក្រោយបានត្រឹមស្មើយប់មិញពេលនេះ Liverpool ហាក់ខើចឱកាសបន្តិចក្នុងការប្រជែងពាន PremierLeague ជាមួយ Manchester City ដ្បិតពេលនេះកំពុងឈរនៅលើកំពូលតារាងមាន ៨៣ ពិន្ទុស្មើគ្នាជាមួយក្រុមមេឃខៀវក៏ដោយ,ព្រោះ Man City នៅសល់មួយប្រកួតក្នុងដៃទៀត។ ចំណែក Spurs ពេលនេះបានហក់ឡើងមកឈរនៅលេខរៀងទី ៥ វិញមាន ៦២ ពិន្ទុក្នុងដៃ៕
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖