ចប់បាត់ហើយ! កីឡាករ Man UTD ម្នាក់នេះអាចនឹងអវត្តមានពីទីលានរហូតដល់ ១ឆ្នាំ - TrueID

ចប់បាត់ហើយ! កីឡាករ Man UTD ម្នាក់នេះអាចនឹងអវត្តមានពីទីលានរហូតដល់ ១ឆ្នាំ

January 7, 2023

អង់គ្លេស៖ ខ្សែបម្រើ Donny van de Beek អាចនឹងអវត្តមានពីក្រុម Manchester United រហូតដល់ទៅ១ឆ្នាំ បន្ទាប់ពីបានរងរបួសក្នុងការប្រកួតទល់នឹង Bournemouth។

ខ្សែបម្រើ Donny van de Beek
ខ្សែបម្រើ Donny van de Beek

​ភាគីលោក Erik Ten Hag បានយកឈ្នះ Bournemouth ៣ ទល់នឹង០ កាលពីថ្ងៃទី៤ខែមករា ដោយ de Beek បានជាប់ជម្រើស១១នាក់ដំបូងក្នុងការប្រកួតនេះ រហូតដល់នាទីទី ៤៥+២។​

ខ្សែបម្រើ Donny van de Beek
ខ្សែបម្រើ Donny van de Beek

van de Beek ត្រូវកីឡាករ Marcos Senesei ឈូសជើងដែលភ្លាមៗនោះក៏ត្រូវប្ដូរចេញទាំងទឹកភ្នែក ដោយលោក Ten Hag បានដាក់ Alejandro Garnacho ចូលជំនួសវិញ។​

ខ្សែបម្រើ Donny van de Beek
ខ្សែបម្រើ Donny van de Beek

សារព័ត៌មាន Sportskeeda បានផ្សាយថា Donny van de Beek ទំនងជាចំណាយពេលព្យាបាលរបួសដល់ទៅ១ឆ្នាំដែលមានន័យថា Man UTD នឹងបាត់បង់ខ្សែបម្រើម្នាក់នេះរហូតដល់ឆ្នាំ២០២៤៕

ខ្សែបម្រើ Donny van de Beek
ខ្សែបម្រើ Donny van de Beek

ប្រភព៖​ caughtoffside

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...