សឹងមិនគួរ​ឱ្យជឿ! Nunez បានបំបែកកំណត់ត្រាក្លាយជាកីឡាករដែលមានល្បឿនលឿនជាងគេបំផុតនៅ PL ក្រោយរត់បានល្បឿន...(មានវីដេអូ) - TrueID

សឹងមិនគួរ​ឱ្យជឿ! Nunez បានបំបែកកំណត់ត្រាក្លាយជាកីឡាករដែលមានល្បឿនលឿនជាងគេបំផុតនៅ PL ក្រោយរត់បានល្បឿន...(មានវីដេអូ)

October 21, 2022

បរទេស៖ ខ្សែប្រយុទ្ធ Darwin Nunez របស់ Liverpoolបានបង្កើតកំណត់ត្រាថ្មី ដោយក្លាយជាកីឡាករដែលមានល្បឿនលឿនជាងគេបំផុតប្រចាំក្របខណ្ឌPremier League។

Darwin Nunez
Darwin Nunez

ជាការពិតណាស់ កាលពីយប់ថ្ងៃ ពុធ ទី ១៩កន្លងទៅ Liverpool បានទទួលជ័យជម្នះទៅលើក្រុម WestHam ក្នុងលទ្ធផល ១-០ នៃការប្រកួតសប្តាហ៍ទី ១០ ក្នុងក្របខណ្ឌ Premier League ដែលមួយគ្រាប់នោះ គឺរកបានដោយខ្សែប្រយុទ្ធសញ្ជាតិ អ៊ុយរូហ្គាយ DarwinNunez។

Darwin Nunez
Darwin Nunez

យ៉ាងណាមិញ អ្នកគាំទ្រហាក់បង្ហាញការកោតសរសើរទៅកាន់Nunez ជាខ្លាំង បន្ទាប់ពីរូបគេបង្ហាញសមត្ថភាពបានយ៉ាងល្អនៅក្នុងការប្រកួតនោះ,ហើយអ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ថែមទៀត គឺរូបគេបានប្រើល្បឿនរត់ប្រជែងបាល់នៅនាទីទី២ ដល់ទៅ ៣៨ Km/h ឯណោះ ដែលស្ថិតិនេះបានធ្វើឱ្យរូបគេបំបែកកំណត់ត្រាចាស់របស់Kyle Walker ដែលធ្លាប់ធ្វើបាន ២ឆ្នាំមុនក្នុងល្បឿន ៣៧.៨០២ Km/h៕

ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖​ Sportbible

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...