ប្រេស៊ីល៖ ខ្សែប្រយុទ្ធ Luis Saurez បានផ្លាស់ទៅក្លិប Gremio នៅឯប្រទេសប្រេស៊ីលជាផ្លូវការហើយ។
អតីតកីឡាករ Barcelona រូបនេះបានចាកចេញពីក្លិប Nacional ហើយឥលូវនេះបានចុះកុងត្រាស្នាក់នៅ Gremio ចំនួន២រដូវកាល។
អ្នកកាសែត Fabrizio Romano បានផ្សាយថា Suarez បានបដិសេធសំណើពីក្លិបមកពី អារ៉ាប់ប៊ីសាអូឌីត និង សហរដ្ឋអាមេរិក ខណៈដែល Lionel Messi ក៏ត្រូវបានគេរាយការណ៍ថាចង់ឲ្យ Suarez ផ្លាស់ទៅ Gremio ផងដែរ។
គួរបញ្ជាក់ផងដែរថា Luis Suarez ធ្លាប់លេងឲ្យក្លិបជាច្រើនដូចជា Nacional, Groningen, Ajax, Liverpool, Barcelona និង Atletico Madrid ជាដើម៕
ប្រភព៖ thesun