អង់គ្លេស៖ លោក Steven Gerrard កំពុងត្រូវគេពិចារណាតែងតាំងធ្វើជា គ្រូបង្វឹករបស់ក្រុមជម្រើសជាតិប៉ូឡូញ បន្ទាប់ពីក្លិប Aston Villa បញ្ចប់តំណែងលោករួចមក។
សហព័ន្ធកីឡាប៉ូឡូញ បានធ្វើការទាក់ទងទៅវីរបុរស Liverpool រូបនេះ ក្នុងគោលបំណងយកមកជំនួស លោក Czeslaw Michniewic ។
Gerrard ពិតជាធ្វើបានល្អកាលដឹកនាំក្រុម Rangers ឲ្យឈ្នះពានលីគកំពូលស្កុតឡែន៍ បន្ទាប់មកលោកក៏ចូលមកដឹកនាំ Aston Villa នៅឆ្នាំ ២០២១ ប៉ុន្តែលទ្ធផលគឺមិនល្អសោះ ដោយដណ្ដើមបានចំណាត់ថ្នាក់់លេខ១៤កាលពីរដូវកាលមុន ហើយរដូវកាលថ្មីនេះក៏ត្រូវបណ្ដេញចេញកាលពីខែតុលា។
បើសិនទៅដឹកនាំ ក្រុមជម្រើសជាតិប៉ូឡូញមែននោះ លោក Steven Gerrard នឹងជួបជាមួយអតីតកីឡាកររបស់ខ្លួនគឺ Jan Bednarek និង Matty Cash ៕
ប្រភព៖ thesun