ឥទ្ធិពលមែនៗ! ក្នុងរយៈពេលត្រឹមតែ ១២ ម៉ោង Man UTD រកចំណូលពីការលក់អាវរបស់ Ronaldo បានរហូតដល់ទៅ... - TrueID

ឥទ្ធិពលមែនៗ! ក្នុងរយៈពេលត្រឹមតែ ១២ ម៉ោង Man UTD រកចំណូលពីការលក់អាវរបស់ Ronaldo បានរហូតដល់ទៅ...

September 5, 2021

បរទេស​៖ Cristiano Ronaldo បានត្រឡប់មកកាន់ក្រុមManchester United វិញក្រោយចាកចេញទៅចូលរួមជាមួយ Real Madrid និង Juventus អស់រយៈពេល ១២ឆ្នាំ, ខណៈក្រុម បិសាចក្រហមបានប្រកាសជាផ្លូវការអំពីការមកដល់របស់ខ្សែប្រយុទ្ធឆ្នើមរូបនេះកាលពីថ្ងៃ អង្គារ៍កន្លងទៅ ដែលជាថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាកររដូវក្តៅ។

Cristiano Ronaldo
Cristiano Ronaldo

ក្រោយមក ត្រូវរង់ចាំរយៈពេល ២ ទៅ ៣ ថ្ងៃមុនបញ្ជាក់ជាផ្លូវការថា Ronaldo ទទួលបានអាវលេខ៧ នៅ Man UTD សាជាថ្មី, ជាមួយគ្នានេះ EdinsonCavani ត្រូវប្តូរទៅពាក់អាវលេខ ២១ វិញ បន្ទាប់ពី DanielJames ដែលជាម្ចាស់លេខអាវនេះ ផ្លាស់ទៅចូលរួមជាមួយក្រុម LeedsUnited

Cristiano Ronaldo
Cristiano Ronaldo

យ៉ាងណាមិញ ក្រោយលេខអាវរបស់ Ronaldoបានប្រកាសរួចរាល់, នៅថ្ងៃ សុក្រ ManUTD ក៏បានដាក់លក់អាវរបស់ខ្សែប្រយុទ្ធរូបនេះភ្លាមដែរដោយមានអ្នកគាំទ្រជាច្រើនបានឈរតម្រង់ជួរគ្នាដើម្បីចូលទិញអាវដែលមានបិទឈ្មោះនិងលេខរបស់ Ronaldo នៅពីមុខហាងរបស់ក្រុម បិសាចក្រហម។

 អាវរបស់ Cristiano Ronaldo
 អាវរបស់ Cristiano Ronaldo

យោងតាមរបាយការណ៍របស់ គេហទំព័រ LoveTheSalesបានឱ្យដឹងថា គិតត្រឹមរយៈពេល ១២ ម៉ោង ManUTD រកបានចំណូលពីការលក់អាវរបស់ Ronaldoបានរហូតដល់ទៅ ៣២.៥ លានផោន ឬប្រមាណជា (៤៥លានដុល្លារអាមេរិក), ហើយបើតាមតួលេខបែបនេះ បានធ្វើឱ្យអាវរបស់ខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយកាល់ក្លាយជាអាវដែលលក់ដាច់បំផុតនៅក្នុងប្រវត្តិសាស្ត្រ Premier League

ប្រភព៖​ Sportbible

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...