អីយ៉ាស់! ឮល្ហៀងៗថា Newcastle គ្រោងបោះ១៦លាន ដើម្បីអន្ទងចិត្តយកគ្រូបង្វឹករូបនេះមកដឹកនាំជំនួសលោក Bruce - TrueID

អីយ៉ាស់! ឮល្ហៀងៗថា Newcastle គ្រោងបោះ១៦លាន ដើម្បីអន្ទងចិត្តយកគ្រូបង្វឹករូបនេះមកដឹកនាំជំនួសលោក Bruce

October 14, 2021

បរទេស៖ យោងតាមរបាយការណ៍បានឱ្យដឹងថា ម្ចាស់ក្លិបថ្មីរបស់ NewcastleUnited បានត្រៀមកញ្ចប់ទឹកប្រាក់ចំនួន១៦ លានផោន ឬប្រមាណជា (២២ លានដុល្លាអាមេរិក) ដើម្បីផ្ទេរយកអ្នកចាត់ការរបស់ក្រុម LeicesterCity បច្ចុប្បន្នលោក Brendan Rodgers មកដឹកនាំជំនួសលោក Steve Bruce

  លោក Steve Bruce(គ្រូបង្វឹក Newcastle បច្ចុប្បន្ន)
  លោក Steve Bruce(គ្រូបង្វឹក Newcastle បច្ចុប្បន្ន)

បន្ទាប់ពីអ្នកអង់ម្ចាស់ BinSalman ឡើងជាម្ចាស់ក្លិបរបស់ Newcastle, ក្លិបមួយនេះបានក្លាយជាក្លិបដែលមានជាងគេនៅលើពិភពលោក, យ៉ាងណាថ្នាក់លើរបស់ក្លិបគ្រោងធ្វើការរុះរើប្រព័ន្ធមួយចំនួន ដើម្បីជួយឱ្យក្លិបមានសក្តានុពលក្នុងការប្រជែងពាន,ជារួមថ្មីៗនេះ លេចឮថាក្រុម សារិការព្រៃ គ្រោងចង់បានគ្រូបង្វឹកថ្មីមកដឹកនាំ ក្នុងនោះមានលោកGraeme Jones, Lucien Favre, Graham Potter និង លោក Antonio Conte ជាដើម។

  អ្នកអង់ម្ចាស់ Bin Salman
  អ្នកអង់ម្ចាស់ Bin Salman

ប៉ុន្តែបើតាមរបាយការណ៍របស់កាសែត SkySport Italia’s Gianluca Di Marzio បានឱ្យដឹងថាអ្នកចាត់ការរបស់ក្រុម Leicester លោក Rodgersគឺជាគោលដៅតែមួយគត់ដែលនឹងអាចក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមNewcastle, ប៉ុន្តែកុងត្រារបស់អ្នកចាត់ការសញ្ជាតិអៀឡង់ខាងជើង រូបនេះជាមួយក្រុមកញ្ជ្រោងខៀវគឺនៅសល់រហូតដល់ឆ្នាំ ២០២៥ ឯណោះ,ដូច្នេះមានន័យថា ទាល់តែខាងក្រុមសារិការព្រៃហ៊ានបងផ្តាច់តម្លៃកុងត្រាចំនួន ១៦លានផោន ឬប្រមាណជា (២២ លានដុល្លាអាមេរិក) ទើបអាចយករូបលោកមកដឹកនាំបាន៕

  លោក Brendan Rodgers
  លោក Brendan Rodgers

ប្រភព៖​ Metro

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...