ផ្លូវការ!! Barca ប្រកាសព្រមព្រៀងបន្តកុងត្រាថ្មីដល់កីឡាកររូបនេះ - TrueID

ផ្លូវការ!! Barca ប្រកាសព្រមព្រៀងបន្តកុងត្រាថ្មីដល់កីឡាកររូបនេះ

May 1, 2021

អេស្ប៉ាញ៖ ក្លិបអ្នកមានបុណ្យ Barcelona បានប្រកាសជាផ្លូវការថាក្លិបបានបន្តកុងត្រាថ្មីដល់ ខ្សែការពារ Oscar Mingueza ដែលកុងត្រាថ្មីនេះមានសុពុលភាពរហូតដល់ឆ្នាំ២០២៣ ។

ខ្សែការពារ Oscar Mingueza
ខ្សែការពារ Oscar Mingueza
ខ្សែការពារ Oscar Mingueza
ខ្សែការពារ Oscar Mingueza

ក្នុងនោះដែរ តម្លៃផ្ដាច់កុងត្រារបស់កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះគឺខ្ទង់ ១០០លានអឺរ៉ូ(ស្មើនឹងប្រមាណ១២០.៨លានដុល្លារ)នៅមួយឆ្នាំបន្ទាប់។

ខ្សែការពារ Oscar Mingueza
ខ្សែការពារ Oscar Mingueza
ខ្សែការពារ Oscar Mingueza និងលោកប្រធានក្លិប Oscar Mingueza 
ខ្សែការពារ Oscar Mingueza និងលោកប្រធានក្លិប Oscar Mingueza 

Mingueza ត្រូវលោកគ្រូ Ronald Koeman ផ្ដល់ឱកាសឲ្យឡើងមកលេងនៅឈុតធំនៅរដូវកាលនេះ បន្ទាប់ពីបានបង្ហាញទម្រង់លេងដ៏លេចធ្លោក្នុងការបង្ហាញខ្លួនត្រឹមតែ ៣៥ ប្រកួតនៅឈុត Barcelona B ដោយគេបានចូលហ្វឹកហាត់បាល់ទាត់តាំងពីអាយុ៨ឆ្នាំនៅថ្នាលយុវជន La Masia របស់ក្លិប។

ខ្សែការពារ Oscar Mingueza
ខ្សែការពារ Oscar Mingueza

នៅរដូវកាលនេះ Mingueza ចូលលេងឲ្យក្រុមឈុតធំរបស់Barcelona បាន៣៥ប្រកួត ដែលបានស៊ុតបញ្ចូលទី២គ្រាប់ ដោយ១គ្រាប់ក្នុងនោះគឺក្នុងការប្រកួត El Clasico ផងដែរ។

ខ្សែការពារ Oscar Mingueza
ខ្សែការពារ Oscar Mingueza

ខ្សែការពារ Oscar Mingueza ចាត់ទុកជាសមិទ្ធផលដ៏ល្អមួយរបស់ La Masia ព្រោះគេបានឆ្លងកាត់ការចូលលេងតាំងពីឈុតក្រោមដល់ឈុតធំ ខណៈប្អូនស្រីរបស់គេគឺ Adriana Mingueza ក៏ទើបតែបានឡើងមកលេងនៅឈុតនារីរបស់ Barcelona កាលពីខែមុនដែរ៕

ខ្សែការពារ Oscar Mingueza និងប្អូនស្រី
ខ្សែការពារ Oscar Mingueza និងប្អូនស្រី

ប្រភព៖​ football-espana

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖
https://t.me/khmerload

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...