បរទេស៖ សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា “ ថ្ងៃស្អែកកីឡាករ Rodrigo Moreno (Leeds United), Pablo Fornals (West Ham United), Carlos Soler (Valencia CF), Raul Albiol (Villarreal) និង Brais Mendez (RC Celta) ត្រូវបានកោះហៅចូលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិអេស្ប៉ាញដើម្បីចម្រាញ់យកកីឡាករម្នាក់ជំនួសកីឡាករ Sergio Busquets សម្រាប់ព្រឹត្តិការណ៍ Euro 2020 ។
កីឡាករដែលសហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) កោះហៅចំនួន៥នាក់ មានម្នាក់ដែលលោក Luis Enrique's ជម្រើសរើសយក ហើយ៤នាក់ផ្សេងទៀតត្រូវហ្វឹកហាត់រាល់ថ្ងៃ តែមិនអនុញ្ញាតឲ្យចូលលេងព្រឹត្តិការណ៍ Euro ឡើយពោលគឺត្រូវរង់ចាំរហូតដល់កីឡាករណាម្នាក់ឆ្លងជំងឺកូវីដ-១៩ទើបអនុញ្ញាតឲ្យចូលជំនួស។ គួរបញ្ជាក់ក្រុមជម្រើសជាតិអេស្ប៉ាញស្ថិតក្នុងពូល E មានដូចជា ប្រទេសប៉ូឡូញ , ស្លូវ៉ាគី , ស៊ុយអែត៕
ប្រភព៖ GOAL