បរទេស៖ ក្លិបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថា គ្រោងចំណាយលុយរហូតដល់ទៅ ១៥០ លានផោន ឬប្រមាណជា(១៧៨ លានដុល្លារអាមេរិក) ដើម្បីទិញយកខ្សែការពារស្លាបស្តាំ Trent AlexanderArnold ពី Liverpool។
ជាការពិតណាស់ Arnold ត្រូវបានគេចាត់ទុកថាជាខ្សែការពារស្លាបស្តាំដ៏ឆ្នើមម្នាក់នាពេលបច្ចុប្បន្ន ដ្បិតរូបគេមានកង្វះខាតក្នុងការការពារបន្តិចមែនប៉ុន្តែកីឡាករវ័យ ២៤ ឆ្នាំរូបនេះមានជំនាញយ៉ាងប៉ិនប្រសព្វក្នុងការជួយគាំទ្រតំបន់ប្រយុទ្ធនៅខាងលើនិងការលើកបាល់ជាដើម។
យោងតាមការអះអាងរបស់ក្រុមប្រឹក្សាបាល់ទាត់លោក Peterborough និងអ្នកគាំទ្រ Liverpool លោក DarraghMacAnthony បានឱ្យដឹងថា Real Madrid កំពុងចាប់អារម្មណ៍ចង់បាន Arnold ដើម្បីមកបំពេញបន្ថែមនៅតំបន់ខ្សែការពារស្លាបស្តាំ ហើយក្លិបម្ចាស់ជើងឯកពានChampions League ១៤ សម័យគ្រោងជះលុយ ១៥០ លានផោនឬប្រមាណជា (១៧៨ លានដុល្លារអាមេរិក) សម្រាប់កីឡាករសញ្ជាតិ អង់គ្លេស រូបនេះ៕
ប្រភព៖ Sportbible