អង់គ្លេស៖ ខ្សែការពារ Victor Lindelof នឹងអវត្តមានក្នុងការប្រកួតរវាងបិសាចក្រហម Manchester United ទល់នឹងក្លិប Atalanta ក្នុងក្របខណ្ឌ Champions League ដោយសាររងរបួសកំលុងពេលហ្វឹកហាត់។
ក្រុមរបស់លោក Ole Gunnar Solskjaer នឹងត្រូវធ្វើដំណើរទៅទឹកដីអ៊ីតាលី ដើម្បីជួបជាមួយម្ចាស់ផ្ទះ Atalanta នៅយប់ថ្ងៃទី៣ខែវិច្ឆិកាវេលាម៉ោង៣ទាបភ្លឺនេះហើយ។
Lindelof បានចូលលេង៦ប្រកួតក្នុងចំណោម១០ប្រកួតនៅរដូវកាលនះ ដោយគេមានមុខក្នុងការប្រកួត Champions League ទាំងបីប្រកួតកន្លងមកទៀតផង។យ៉ាងណាមិញ ការអវត្តមានរបស់គេនឹងផ្ដល់ឱកាសឲ្យ ខ្សែការពារ Eric Bailly មានឱកាសបានបង្ហាញសមត្ថភាព។
គួរបញ្ជាក់ផងដែរថាពេលនេះ Manchester United កំពុងស្ថិតនៅលេខរៀងទី១នៅពូល F បន្ទាប់ពីយកឈ្នះ Villarreal និង Atalanta រួចមក៕
ប្រភព៖ thesun