លេងឈុតធំ! Man UTD គ្រោងជះលុយ ៥០លានផោន ទិញយកតារាឆ្នើមអេស្ប៉ាញរូបនេះ - TrueID

លេងឈុតធំ! Man UTD គ្រោងជះលុយ ៥០លានផោន ទិញយកតារាឆ្នើមអេស្ប៉ាញរូបនេះ

May 25, 2022

អឺរ៉ុប៖ ក្លិប Manchester United ត្រូវបានគេរាយការណ៍ថា គ្រោងនឹងចំណាយទឹកប្រាក់ចំនួន ៥០លានផោន​ (ឬប្រមាណ៦២លានដុល្លារ) ដើម្បីចុះហត្ថលេខានាំយកខ្សែការពារ Villarreal កីឡាករ Pau Torres មករួមក្រុមសម្រាប់រដូវកាលក្រោយ។

  កីឡាករ Pau Torres
  កីឡាករ Pau Torres

ជាការពិតណាស់ ក្រោយការមកដល់របស់លោក Erik Ten Hag គ្រប់គ្នាជឿជាក់ថា លោកនឹងរុះរើក្រុមក្នុងទ្រង់ទ្រាយធំដើម្បីរៀបចំក្រុមបិសាចក្រហមឡើងវិញ បន្ទាប់ពីក្លិបជួបនូវលទ្ធផលដុនដាបខ្លាំងក្នុងរដូវកាលដែលបានបញ្ចប់ទៅថ្មីៗនេះ តាមរយៈការនាំចូលកីឡាករថ្មីៗ

  លោក Erik Ten Hag
  លោក Erik Ten Hag

ក្នុងនោះផងដែរ បើយោងទៅតាមកាសែតកីឡា Marca បានលើកឡើងថា លោក Ten Hag កំពុងតែចាប់អារម្មណ៍ចង់បាន Torres មករួមក្រុមដើម្បីពង្រឹងតំបន់ការពារ ដោយលោកជឿជាក់ថា ខ្សែការពារកណ្តាលក្រុមជម្រើសជាតិអេស្ប៉ាញរូបនេះ អាចការពារបានរឹងមាំ ជាពិសេសគេអាចចែកបាល់ពីក្រោមបានច្បាស់ ដែលជាផែនការនៃការរៀបចំទម្រង់លេងរបស់លោក៕

  កីឡាករ Pau Torres
  កីឡាករ Pau Torres

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...