ទុកក៏មិនចំណេញ! PSG នឹងប្រកាសដាក់លក់កីឡាករខ្លួនរូបនេះនៅរដូវក្ដៅខាងមុខ - TrueID

ទុកក៏មិនចំណេញ! PSG នឹងប្រកាសដាក់លក់កីឡាករខ្លួនរូបនេះនៅរដូវក្ដៅខាងមុខ

April 21, 2022

បារាំង៖ ក្លិប Paris Saint-Germain នឹងស្វែងរកទីផ្សារសម្រាប់លក់ ខ្សែការពារ Sergio Ramos ចេញនៅរដូវក្ដៅខាងមុខនេះ បន្ទាប់ពីអតីតប្រធានក្រុម Real Madrid រូបនេះបានរងរបួសញឹកញាប់ពេក។

ខ្សែការពារ Sergio Ramos
ខ្សែការពារ Sergio Ramos

Ramos បានចាកចេញពី Real Madrid និងផ្ទេរមកចូលរួមជាមួយ PSG កាលពីរដូវក្ដៅឆ្នាំមុនដោយគ្មានតម្លៃខ្លួន។ក្លិបរំពឹងទុកថារូបគេនឹងក្លាយជាខ្សែការពារឆ្នើមដូចកាលនៅក្លិបចាស់ ប៉ុន្តែជាក់ស្ដែង Ramos ត្រូវរបួសញាំញីមិនឈប់សោះ។

ខ្សែការពារ Sergio Ramos
ខ្សែការពារ Sergio Ramos

មុនដំបូង Ramos មានបញ្ហាសាច់ដុំកំភួនជើងហើយទម្រាំបានបង្ហាញខ្លួនលើកដំបូងឲ្យ PSG គឺពន្យាដល់ខែវិច្ឆិកាឯណោះហើយគេបានចូលលេងពេញ៩០នាទីតែ៣ប្រកួតប៉ុណ្ណោះនៅរដូវកាលនេះ។

ខ្សែការពារ Sergio Ramos
ខ្សែការពារ Sergio Ramos

Sergio Ramos នៅសល់កុងត្រាប្រមាណ១២ខែទៀតជាមួយ PSG ប៉ុន្តែសារព័ត៌មាន Le Parisien ថាក្លិបនឹងដោះលែងគេឲ្យចាកចេញបើសិនរកបានក្លិបថ្មីដែលអាចផ្ដល់ប្រាក់ឈ្នួលដ៏ខ្ពស់ដល់រូបគេបាន៕

ខ្សែការពារ Sergio Ramos
ខ្សែការពារ Sergio Ramos

ប្រភព៖​ football-espana

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...